សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ នៅថ្ងៃស្អែក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវិដេអូ។ ពិព័រណ៍ដែលត្រូវបានរៀបចំឡើងក្រោមមូលបទ «រួមគ្នាកសាងខ្សែក្រវ៉ាត់ និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល» នេះ នឹងផ្តោតលើការជំរុញការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ និងការរក្សាសន្ទុះរឹងមាំនៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាស៊ាន និងចិន។

សន្ទរកថាគន្លឹះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងគូសបញ្ជាក់ពីភាពចាំបាច់ត្រូវពង្រឹងការបេ្តជ្ញាទ្រទ្រង់គោលការណ៍ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ច-សង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្តេចតេជោ នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដើម្បីសម្របទៅនឹងកាលៈទេសៈប្រក្រតីភាពថ្មីលើកកម្ពស់ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយនិងសម្រេចបានវឌ្ឍនភាពបន្ថែមទៀត។

សម្តេចតេជោ ក៏នឹងមានប្រសាសន៍ផងដែរអំពីការខិតខំរបស់កម្ពុជា​ សំដៅជំរុញការធ្វើឌីជីថលូបនីយកម្មលើផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋបាលសាធារណៈ ព្រមគ្នាជាមួយនឹងការអនុវត្តវិធានការកែទម្រង់យ៉ាងមុតស្រួច ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យបានកាន់តែប្រសើរ។

ពិព័រណ៍អាស៊ាន-ចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នា ក្នុងវិស័យសេដ្ឋកិច្ចរវាងអាស៊ាន និងចិន។ វេទិកានេះក៏បានផ្តល់នូវកាលានុវត្តភាពធំធេង ដល់កម្ពុជាដើម្បីពង្រីក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងពង្រឹងពង្រីកកិច្ចសហការលើគ្រប់វិស័យជាមួយប្រទេសទាំងអស់ដែលចូលរួមពិព័រណ៍៕

អត្ថបទដែលជាប់ទាក់ទង
​ព្រះអដ្ឋិ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ​ត្រូវបានយាងដង្ហែចាកចេញពីព្រះដំណាក់រាជធានីភ្នំពេញ ​មកគង់ប្រថាប់នាព្រះវិហារ ​ក្នុងវត្តមហា​នន្ទិយនេរញ្ចរារាម​និវេទ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធី​ប្រគល់-ទទួល ​រថយន្តចំនួន១០គ្រឿង ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ​និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
ព័ត៌មានជាតិ
ទស្សនៈសូក្រាត៖ សូមប្រដៅអ្នក និយាយដើមគេ!
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
ព័ត៌មានជាតិ
ប៉ូលិស​សង្កាត់​ស្រះចក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ជម្រាប​មេដឹកនាំ​អាស៊ាន និង​ចិន ពី​វិធានការ​កែទម្រង់​មុត​ស្រួច ៣​ចំណុច ដើម្បី​កែលម្អ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ នៅ​កម្ពុជា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី