ប៉ូលិស​សង្កាត់​ស្រះចក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ស្តីពី “​ករណី ពាក់ព័ន្ធ​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​” បង្ហាញថា កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៩ និង​០០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ភេទ​ប្រុស ស្ថិតនៅ​ចំណុច​ម្តុំ​ស្តុ​ប ធនាគារ​កាណាឌីយ៉ា ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​នោះ ជា​ប៉ូលិស​សង្កាត់​ស្រះចក ហើយ​កន្លែង​ចាប់ខ្លួន គឺ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្រះចក​តែម្តង​។​

​របាយការណ៍​បង្ហាញថា អត្តសញ្ញាណ​ជនសង្ស័យ គឺ​ឈ្មោះ ហ៊ីង តុលា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១៦៦ ផ្លូវ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ចំណែក​វត្ថុតាង ត្រូវ​ចាប់យក រួមមាន​៖ ១-​ទូរស័ព្ទដៃ​ម៉ាក OPPO មួយគ្រឿង ដែលមាន​លេខ​ទូរស័ព្ទ ០១៥ ៥២៥ ៥១៥​។​

​ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ក៏បាន​លើកឡើងថា នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ២១ និង ១៥​នាទី កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ការស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ជាក់ស្តែង នៅ​ចំណុច​ម្តុំ​ក្តាន់​ពីរ​R6 ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ សុង ដេ​ត ភេទ​ប្រុស ដោយបាន​ធ្វើការ ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ចំនួន ២០៩​កញ្ចប់​(២០៦​កញ្ចប់​តូច និង​០៣​កញ្ចប់​ធំ​) និង​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន  ចំនួន ០១​គ្រឿង នៅក្នុង​ថង់​ខ្មៅ ដែល​ជនសង្ស័យ កាន់​នឹង​ដៃ​ខាងឆ្វេង​របស់ខ្លួន ភ្លាមនោះ កម្លាំង​សមត្ថកិច្ច​យើង ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។ 

​របាយការណ៍​បន្តថា បន្ទាប់ពី​ប្រើ​វិធានការ​ជំនាញ សួររក​ចម្លើយ​រួម​មក នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង​០០​នាទី កម្លាំង​សមត្ថកិច្ច​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​បញ្ជ​ការឯកភាព​ខណ្ឌដូនពេញ ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​នៅ​តំបន់​សំណង់​មិន​រៀបរយ នៅ​ម្តុំ​ផ្លូវ​រថភ្លើង ក្នុង​ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ ឧបករណ៍​សំរាប់​ប្រើប្រាស់​ថ្នាំញៀន និង​អាវុធ​កែច្នៃ​មួយចំនួន ហើយ​បានធ្វើការ​ឃាត់ខ្លួន​បក្ខ​ពួក​របស់​ជនសង្ស័យ​ឈ្មោះ សុង ដេ​ត ភេទ​ប្រុស ចំនួន ០៧​នាក់​បន្ថែមទៀត នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​

​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បន្ថែមថា លុះ​មកដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១៩ និង ០០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ហ៊ីង តុលា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​។​

​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បន្ថែមថា ចំពោះមុខ​កម្លាំង​ជំនាញ​ខណ្ឌ​-​ប៉ុស្តិ៍ កំពុង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​មេ​ក្លោង និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង
​សម្ដេចក្រឡាហោម ស ខេង៖ ធនធានធម្មជាតិ និងតំបន់ការពារមួយចំនួន ​​នៅតែបន្តទទួលរងការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យព្រួយបារម្ភ
ព័ត៌មានជាតិ
អបអរសាទរ! ម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០២០ បានទៅលើ ពិធីការិនី រ៉េត សារីតា
ព័ត៌មានជាតិ
​ព្រះអដ្ឋិ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ​ត្រូវបានយាងដង្ហែចាកចេញពីព្រះដំណាក់រាជធានីភ្នំពេញ ​មកគង់ប្រថាប់នាព្រះវិហារ ​ក្នុងវត្តមហា​នន្ទិយនេរញ្ចរារាម​និវេទ
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធី​ប្រគល់-ទទួល ​រថយន្តចំនួន១០គ្រឿង ជូនបញ្ជាការដ្ឋានកងទ័ពជើងគោក ​និងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម
ព័ត៌មានជាតិ
ទស្សនៈសូក្រាត៖ សូមប្រដៅអ្នក និយាយដើមគេ!
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី​ ការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី