«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ​ទទួល​ទឹកប្រាក់​សប្បុរស​ជាង ៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» បានចាប់ផ្តើម នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ស្វែងរក​ទឹក​សប្បុរសធម៌ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។ គិត​ត្រឹម​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ទទួលបាន​ថវិកា​ជាង ៤០​ម៉ឺន​ដុល្លារ ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​

​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ ហើយ​ការរត់​នេះ គឺ​លោក សាយ រត់​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ជុំវិញ​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​សរុប ៩៩​ថ្ងៃ​។​

នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ​លោក​សាយ បាន​រត់​​​ចូលដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុងខេត្តសៀមរាហើយ។ ​ពិធីស្វាគមន៍នូវការរត់នេះ បានធ្វើឡើងយ៉ាងអធិកអធ័ម។

​ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ក៏បាន​បង្កើត​យុទ្ធនាកា​រ «​តោះ​លេង​ហ្គេម #១​ដុល្លារ សម្រាប់​កុមារ​កម្ពុជា​» ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ យុទ្ធនាការ​នេះ បានក្លាយ​ទៅជា​ចលនា​យ៉ាង​ផុសផុល​នៅក្នុង​បណ្តាញ​សង្គម facebook ដើម្បី​ជំរុញ និង​បំផុសស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ឲ្យ​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ចំនួន​ទឹកប្រាក់ ១​ដុល្លារ បរិច្ចាគ​មកកាន់​មន្ទីរពេទ្យ​កុមារ​អង្គរ ដើម្បី​បន្តដំណើរ​ការប្រតិបត្តិ​ក្នុង​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុ​ជាត​ទៅមុខទៀត ខណៈពេលដែល​មន្ទីរពេទ្យ​កុមារ​អង្គរ កំពុងតែ​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​មូលនិធិ​សប្បុរសជន​ទាំង​ក្នុង និង​ទាំង​ក្រៅប្រទេស​។​

​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក ​​ពី​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» នា​ព្រឹក​នេះ បានប្រកាស​ពី​ចំនួន​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន ដើម្បី​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​គិត​ត្រឹម​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួលបាន ៤០៥ ៥៧៩​ដុល្លារ​។ ក្នុង​កម្មវិធី​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក៏មាន​សប្បុរសជន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ជាដើម បាន​បរិច្ចាគ​ថវិកា ប្រគល់ជូន​លោក សាយ ហើយ​ប្រគល់ជូន​បន្ត​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ផងដែរ​។​

​មាន​អាយុ ៣០​ឆ្នាំ លោក អ៊ួ​ន បឋម ហៅ​សាយ ជា​សិល្បករ បានចាប់ផ្ដើម​រត់ ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដោយ​ចេញពី​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ដែល​ចំ​ថ្ងៃ​ខួបកំណើត គម្រប់​អាយុ ៣០​ឆ្នាំ​របស់លោក​។​

សូមរម្លឹកថា ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៩ ដោយមាន​ស្ថាបនិក​ជនជាតិ​ជប៉ុន លោក ខេន​រ៉ូ អី​ហ្ស៊ូ​។ មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា ដោយ​ក្នុង​មួយថ្ងៃ មាន​កុមារ​ចន្លោះ​ពី ៥០០ ទៅ ៦០០​នាក់ ដែល​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ ក្នុង​មន្ទីរពេទ្យ នៅ​ទី​រួម​ខេត្តសៀមរាប​នេះ​។​

​ដោយសារ​កំណើន​នៃ​អ្នកជំងឺ ចេះតែ​កើនឡើង​ឥតឈប់ឈរ ហើយ​ការព្យាបាល ក៏​មិន​គិតលុយ​ថែមទៀត ដូច្នេះ​មន្ទីរពេទ្យ​កុមារ​អង្គរ ត្រូវការ​ធនធាន​ហិរញ្ញវត្ថុ កាន់តែច្រើន ដើម្បី​ផ្គត់ផ្គង់​រាល់​ការចំណាយ​របស់ខ្លួន​។ 

​ក្នុង​ដំណើរការ​កន្លងមក មិន​ខុសពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ប៉ុន្មាន​ទេ គឺ​មន្ទីរពេទ្យ​កុមារ​អង្គរ ទទួលបាន​ជំនួយ​ពី​សប្បុរស​ជនជាតិ និង​អន្តរជាតិ ព្រមទាំង​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ឲ្យ​មន្ទីរពេទ្យ មានលទ្ធភាព​ជួយ​កុមារ​កម្ពុជា​យើង​។​

​កន្លងមក មាន​ខាង​សណ្ឋាគារ ភោជនីយដ្ឋាន អង្គការ និង​ស្ថាប័ន​ក្រុមហ៊ុន​មួយចំនួន នៅ​ខេត្តសៀមរាប បានរៀបចំ​ព្រឹត្តិការណ៍ ឬ​កម្មវិធី​សប្បុរសធម៌​ជាច្រើន ដើម្បី​រក​ថវិកា ជួយ​មន្ទីរពេទ្យ កុមារ​អង្គរ​។ ក្រៅពីនេះ ខាង​មន្ទីរពេទ្យ​ផ្ទាល់ ក៏​ធ្លាប់​បានរៀបចំ​បុណ្យផ្កា​សាមគ្គី រក​ថវិកា សម្រាប់​ទ្រទ្រង់ ដល់​មន្ទីរពេទ្យ​ខ្លួន​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
​កម្ពុជាចេញលិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុនអាកាសចរដែលបានដឹកជញ្ជូនម៉ាស ​និងបរិក្ខាពេទ្យរបស់រដ្ឋាភិបាលកម្ពុជា ​យកទៅជូនរដ្ឋាភិបាលឡាវ
ព័ត៌មានជាតិ
ស្តេចចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្តិ គ្រោងចូលរោងការ នៅខែក្រោយនេះ ហើយតើនរណាជាគូគាប់ម្ចាស់ចិត្ត?
ព័ត៌មានជាតិ
បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF)
ព័ត៌មានជាតិ
ព្រះនាង នរោត្តម ជេនណា ​សែស្រឡាយក្សត្រ ​ដែលលូតលាស់លើវិថីសិល្បៈចម្រៀងថ្មី កំពុងមានប្រជាប្រិយភាព​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​​បំពេញការងារនៅវិមានសន្តិភាពវិញហើយ
ព័ត៌មានជាតិ
អាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី