ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះរូប នៅព្រឹកថ្ងៃចន្ទនេះ ក្នុងសកម្មភាពការងារជាធម្មតា បន្ទាប់ពីការធ្វើចត្តាឡីស័ក និងមិនមានឆ្លងជំងឺកូវីដនោះទេ។ 

ជាមួយនឹងរូបថតការងារ ឯកឧត្តម វេង សាខុន បានសរសេរថា៖ «ចប់កម្មវិធីនៅខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២ដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ប៉ែន កុសល អភិបាលនៃគណអភិបាលខេត្តឧត្តរមានជ័យ និងសហការីបានបន្តដំណើរមកពិនិត្យមើលរកទីតាំងថ្មីដែលត្រូវបង្កើតមជ្ឈមណ្ឌលផលិតពូជស្រូវ និងសកម្មភាពប្រមូលផលស្រូវរដូវរស្សានៅឃុំពង្រ ស្រុកចុងកាល់»។ 

តាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ខេត្តនេះមានសំណាងល្អជាងខេត្តដទៃទៀតដែលមិនបានជួបគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដំណាំស្រូវ។ នៅរដូវរស្សាកន្លងមកខេត្តសម្រេចដាំដុះស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់បានចំនួន ៩ ៥៧៨៦ហ.ត ហើយបច្ចុប្បន្នកំពុងមមាញឹកប្រមូលផលស្រូវជាបណ្តើរៗសរុបបានចំនួន ៤ ១៤៨០ហ.ត គិតមកទល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយអ្វីដែលប្រជាកសិករកំពុងប្រឈមគឺប្រមូលផលមិនទាន់ ដោយសារខ្វះម៉ាស៊ីនច្រូត។ 

ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលបានសម្រេច លើការងារបង្កបង្កើនផលតាមផែនការគ្រោងទុក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យបងប្អូនខិតខំប្រមូលផលស្រូវឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាត និងបាត់បង់ទិន្នផល៕

អត្ថបទដែលជាប់ទាក់ទង
បន្ទាប់ពី​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​មិនមាន​ឆ្លង​ជំងឺ​កូ​វីដ ឯកឧត្តម ប្រាក់ សុខុន នឹងចូលរួម​ក្នុង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី ៣៧ (CMF)
ព័ត៌មានជាតិ
ព្រះនាង នរោត្តម ជេនណា ​សែស្រឡាយក្សត្រ ​ដែលលូតលាស់លើវិថីសិល្បៈចម្រៀងថ្មី កំពុងមានប្រជាប្រិយភាព​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​​បំពេញការងារនៅវិមានសន្តិភាពវិញហើយ
ព័ត៌មានជាតិ
អាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ​ទទួល​ទឹកប្រាក់​សប្បុរស​ជាង ៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី