រដ្ឋាភិបាលចិនផ្តល់សម្ភារៈ​ និងបរិក្ខា ​កាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសចិន រួមមានៈ១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង ២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ និង៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង ក្រោមគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។  

បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ:។ 

ជំនួយជាសម្ភារៈ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន។ 

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព៕


អត្ថបទដែលជាប់ទាក់ទង
ព្រះនាង នរោត្តម ជេនណា ​សែស្រឡាយក្សត្រ ​ដែលលូតលាស់លើវិថីសិល្បៈចម្រៀងថ្មី កំពុងមានប្រជាប្រិយភាព​
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​​បំពេញការងារនៅវិមានសន្តិភាពវិញហើយ
ព័ត៌មានជាតិ
អាជ្ញាធរ ជួយសាងសង់ផ្ទះឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
«​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ​ទទួល​ទឹកប្រាក់​សប្បុរស​ជាង ៤០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ ខេត្តសៀមរាប
ព័ត៌មានជាតិ
Good News៖ នៅ​កម្ពុជា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មចុះបំពេញការងារជាធម្មតាឡើងវិញ បន្ទាប់ពីមិនមានប៉ះពាល់ជំងឺកូវីដ១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី