មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) ​គ្រោងបើកសាខានៅកម្ពុជា ជាលើកដំបូង​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) គ្រោងនឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបន្ថែមជម្រើសសិក្សាដល់និស្សិតដែលចង់បន្តសិក្សានៅតាមបណ្តាប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។

គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកបណ្ឌិត ចាក់គ្រីន ស្រ៊ីមូន (Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលបានដឹកនាំប្រតិភូមកសម្តែងការគួរសម នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ជាការឆ្លើយតប ឯកឧត្តម អ៊ូក សោភ័ណ បានស្វាគមន៍គម្រោងខាងលើ និងបានស្នើប្រតិភូ UTCC សិក្សាអំពីលទ្ធភាពពង្រីកសាខាដំបូងទៅកាន់ខេត្តសៀមរាប និងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាននាយកដ្ឋានភាសាថៃ ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងប្រទេសថៃ ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងពាណិជ្ជកម្ម ​ប្រកាសលុបចោលការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូលអន្តរជាតិលើកទី១៥ ​នៅកោះពេជ្រ
ព័ត៌មានជាតិ
ស្រូវសរីរាង្គរបស់សហគមន៍កសិកម្មភ្នំពេជ្របូរី ​លក់បានក្នុងតម្លៃចាប់ពី ១១០០រៀល ដល់១៥៥០រៀល ​ក្នុងមួយគីឡូក្រាម​
ព័ត៌មានជាតិ
កម្ពុជា-ដាណឺម៉ាក ​ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការទូតសេដ្ឋកិច្ច ​ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ​
ព័ត៌មានជាតិ
ថ្ងៃទី​១៨​វិច្ឆិកា​នេះ ជា​ថ្ងៃ​ត្រូវធ្វើ​តេស្ត​លើក​ទី​៤ និង​ចុងក្រោយ សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រឹត្តិ ការណ៍​៣​វិច្ឆិកា​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ បានធ្វើ​ដំណើរ​មកពី​អាមេរិក មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​
ព័ត៌មានជាតិ
បុរី វិមានភ្នំពេញ ផ្តល់ម៉ាស់ជាលើក ទី២ដល់កម្មករសំណង់ជាង៥០០នាក់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី