(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ថា នៅទូទាំងប្រទេស មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ទេ កាលពីថ្ងៃទី៣០ ខែកញ្ញា។ ជារួម គិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ឡើយ នៅកម្ពុជា។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៧ នាក់។ ក្នុងនោះ ២៧៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ម្នាក់ជាបុរសជនជាតិចិន ព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ ក្នុងរាជធានីភ្នំពេញ និងម្នាក់ទៀត ជាបុរសជនជាតិហុងគ្រី នៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប )៕



