នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អ​ញ្ជើ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​រាជធានី​ភ្នំពេញ​)៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អ​ញ្ជើ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ រយៈពេល ៩​ខែ និង​ទិសដៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០​។ កិច្ចប្រជុំ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែតុលា ឆ្នាំ​២០២០ នេះ អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក មេបញ្ជាការរង នាយ នាយរង​សេនាធិការ ស្នងការ ស្នងការរង នាយក​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជំ​រាយ នា​ការិយាល័យ ព្រមទាំង​នាយ នាយរង​អាវុធហត្ថ​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។ កិច្ចប្រជុំ​នេះ ក៏បាន​ត​ភ្ជាប់ តាមរយៈ​ប្រព័ន្ធ Video Conference ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត ផងដែរ​៕​



អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ នឹងយាងព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​ បួរ​ គ្រី ​នៅថ្ងៃទី៣ ខែតុលា
នយោបាយ
ខែកញ្ញា រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ថវិកា​ជាង ២,៦ ពាន់​លាន​រៀល ជូន​កម្មការិនី សម្រាលកូន
ព័ត៌មានជាតិ
កម្ពុជាបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ​ដើម្បីប្រមូលចំណូលពីប្រតិបត្តិករទូរគមនាគមន៍ណា ​ដែលប្រព្រឹត្តខុសច្បាប់​
នយោបាយ
កម្ពុជា នៅសល់​ផ្ទៃដី​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ៧៤៣ គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន ១៩ ទូទាំងប្រទេស
ព័ត៌មានជាតិ
ភាជន៍បុរាណក្នុងបាតសមុទ្រចំនួន២៨៤ ​ដែលរឹបអូសពីជនជាតិវៀតណាម​ ត្រូវបានយកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ​
ពិភពទីផ្សារ
https://swiftnewsdaily.com/articles/vmwIJiqUMHlRldAO2c3P
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី