https://swiftnewsdaily.com/articles/vmwIJiqUMHlRldAO2c3P​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

​(​ភ្នំពេញ​)៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស​. បាន​រម្លឹកថា គ្រោះថ្នាក់ អាច​កើតឡើង​គ្រប់ពេលវេលា​។ ដូច្នេះ​ការយក​កាត ប​.​ស​.​ស​. តាម​ខ្លួន មាន​សារៈសំខាន់​ណាស់​។​

​ក្នុងករណី​រាល់​សមាជិក ប​.​ស​.​ស​. ទាំងអស់ មាន​គ្រោះថ្នាក់​ការងារ សូម​៖

 - ទូរស័ព្ទ​បន្ទាន់​ទៅ​លេខ ១២៨៦ ដើម្បី​រាយការណ៍ និង​ទទួលបាន​ការសម្របសម្រួល​

  - ត្រូវ​ប្រ​ញ៉ាប់​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​រដ្ឋ ឬ​ឯកជន ដែល​នៅ​ជិត​បំផុត​

  - បើ​ទៅ​មន្ទីរពេទ្យ​រដ្ឋ សូម​សួររក​ភ្នាក់ងារ ប​.​ស​.​ស​. និង​បង្ហាញ​កាត​សមាជិក ប​.​ស​.​ស​. ដើម្បី​ទទួលបាន​សេវា​ព្យាបាល ដោយ​មិន​បង់ប្រាក់​

  - ករណី​សង្គ្រោះបន្ទាន់ អាច​ទៅ​មន្ទីរពេទ្យ​មិនមែន​ដៃគូ ប​.​ស​.​ស​. ដែល​នៅ​ជិត​លោកអ្នក​បំផុត នោះ​អ្នក​ត្រូវ​បង់ថ្លៃ​ព្យាបាល​ខ្លួនឯង ជាមុន រួច​ស្នើសុំ​ទូទាត់​មក ប​.​ស​.​ស​. វិញ តាម​ក្រោយ​។​

​តើ​អ្វី​ទៅជា​ការធានារ៉ាប់រង​ផ្នែក​ហានិភ័យ​ការងារ (​គ្រោះថ្នាក់ ការងារ និង​ជំងឺ​វិជ្ជាជីវៈ​)?

  - ការធានារ៉ាប់រង​ផ្នែក​ហានិភ័យ​ការងារ (​គ្រោះថ្នាក់ ការងារ និង​ជំងឺ​វិជ្ជាជីវៈ​) គឺជា​ការធានា​ទៅលើ​គ្រោះថ្នាក់​ទាំងឡាយណា ដែល​កើតឡើង ចំពោះ​កម្មករនិយោជិត ក្នុងពេល​បំពេញការងារ ទាំង​នៅ​កន្លែងធ្វើការ​ផ្ទាល់ និង​ទាំង​ពេលធ្វើ​ដំណើរ ទាំង​ទៅ​ទាំង​មកពី​ផ្ទះ ទៅ​កន្លែងធ្វើការ ដោយ​មិន​វៀង​ទៅ​កន្លែង​ណា​ផ្សេង សម្រាប់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​៕​

អត្ថបទដែលជាប់ទាក់ទង
អបអរសាទរ! ​ទិវាអន្តរជាតិសម្រាប់មនុស្សចាស់ ថ្ងៃទី១ ខែតុលា​
ព័ត៌មានជាតិ
ព្រះមហាក្សត្រ នឹងយាងព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ពិធី​សម្ពោធ​ប៉ុស្តិ៍​សុខភាព​សម្តេចព្រះ​មហាសង្ឃរាជ​ បួរ​ គ្រី ​នៅថ្ងៃទី៣ ខែតុលា
នយោបាយ
ខែកញ្ញា រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ថវិកា​ជាង ២,៦ ពាន់​លាន​រៀល ជូន​កម្មការិនី សម្រាលកូន
ព័ត៌មានជាតិ
កម្ពុជាបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ​ដើម្បីប្រមូលចំណូលពីប្រតិបត្តិករទូរគមនាគមន៍ណា ​ដែលប្រព្រឹត្តខុសច្បាប់​
នយោបាយ
កម្ពុជា នៅសល់​ផ្ទៃដី​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ៧៤៣ គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន ១៩ ទូទាំងប្រទេស
ព័ត៌មានជាតិ
ភាជន៍បុរាណក្នុងបាតសមុទ្រចំនួន២៨៤ ​ដែលរឹបអូសពីជនជាតិវៀតណាម​ ត្រូវបានយកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ​
ពិភពទីផ្សារ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី