អបអរសាទរ! ​ទិវាអន្តរជាតិសម្រាប់មនុស្សចាស់ ថ្ងៃទី១ ខែតុលា​​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ថ្ងៃទី១ ខែតុលានេះ កម្ពុជានិងពិភពលោកបានចូលរួមអបអរសាទរទិវាមនុស្សចាស់ ដើម្បីលើកតម្កើងសុខភាព និងសុខមាលភាពរបស់មនុស្សចាស់ សំដៅ គិតគួរអំពីសុខភាពនិងធានាថាពុំមានមនុស្សចាស់ត្រូវបានបោះបង់ នោះឡើយ។

ការអបអរសាទរពិធីនេះ ក៏ជាឱកាសដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងដឹងគុណ ចំពោះពលីកម្មរបស់មនុស្សចាស់ បានផ្តល់ចំពោះការកសាង និងអភិវឌ្ឍសង្គមជាតិ។មិនថានៅក្នុងសង្គមជាតិ ឬក្រុមគ្រួសារ បើគ្មានពលីកម្មរបស់ពួកគាត់ គឺយើងគ្រប់គ្នា មិនមានថ្ងៃនេះឡើយ។ មនុស្សចាស់មានតួនាទីដ៏សំខាន់ ក្នុងការបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ឆ្នាំ២០២០ នេះ ជាខួបលើកទី ៣០ នៃទិវាមនុស្សចាស់ ដែលត្រូវបានធ្វើការអបអរសាទរឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព ដល់អ្នកមានគុណ ដែលជាមនុស្សចាស់ ជាបុព្វការីជន របស់យើង សំដៅលើកកម្ពស់សុខមាលភាពពួកគាត់ឱ្យកាន់តែប្រសើរ។

នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប គ្រប់វណ្ណៈ និងគ្រប់វ័យទាំងអស់ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។ រដ្ឋសភា និងរាជរដ្ឋាភិបាល ចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ទាំងអស់ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

អត្ថបទដែលជាប់ទាក់ទង
រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកអំពីបញ្ហាជំងឺកូវីដ-១៩
ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង : ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះគ្រោះថ្នាក់ចរាចរណ៍ថយចុះ៧២៩លើក ស្មើនឹង២៣,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០១៩
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ ក្នុងនាមកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សត្រូវសិក្សាបន្ថែមអំពីមូលដ្ឋានគ្រឹះនៃសាមគ្គីភាពរបស់គណបក្ស
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណ មាតាបិតានៅខេត្តត្បូងឃ្មុំ
ព័ត៌មានជាតិ
រុស្ស៉ីសន្យាជួយកម្ពុជាចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដើម្បីទទួលបានពាណិជ្ជកម្មសេរី​
អន្តរជាតិ
កម្មវិធីជំរិតទារប្រាក់ Exorcist 2.0 កំពុងត្រូវបានវាយប្រហារតាមរយៈគេហទំព័រដែលផ្ដល់កម្មវិធីក្រែក (Cracked Software)
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី