(ភ្នំពេញ)៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ បញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ សៀន សុវណ្ណា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានសនកម្មផ្ទៃក្នុង ក្របខ័ណ្ណមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។ ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ សៀន សុវណ្ណា បានធ្វើឡើង តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង។
បន្ទាប់មក នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បន្ថយឋានន្តរស័ក្តិ លោកឧត្តមសេនីយ៍ ឯក សុវណ្ណា ចំនួន ២ថ្នាក់ គឺពីឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក មកជាឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិរបស់លោកឧត្តមសេនីយ៍ សៀន សុវណ្ណា ត្រូវបានធ្វើឡើង យោងលើសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន៕





