ចាប់ពី​ម៉ោង ៧​ព្រឹក ថ្ងៃទី​១​តុលា​នេះ ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ​សង្កាត់​ទូទាំងប្រទេស​!​
SWIFT NEWS ថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ទូទាំងប្រទេស ការិយាល័យ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត បាន​ចាប់​បើក​ដំណើរការ​ហើយ នៅ​ម៉ោង ៧​ព្រឹក ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០​។ ការចុះឈ្មោះ​បោះឆ្នោត ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅតាម​សាលាឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​។ 

​គ​.​ជ​.​ប បានប្រកាស​អញ្ជើញ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ១៨​ឆ្នាំ កើតមុន ឬ​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣ ឬ​អ្នក​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត មក​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ការ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទើប​អាច​បោះឆ្នោត​បាន​។​

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ គឺជា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែលជា​ធម្មតា គ​.​ជ​.​ប បានធ្វើ​រៀងរាល់ឆ្នាំ ទោះបីជា​នៅ​ឆ្នាំ​២០២០ នេះ ជា​ឆ្នាំ ដែល​មិនមាន​ការបោះឆ្នោត ក៏ដោយ​។​

​តា​មគ​.​ជ​.​ប ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​២០១៩ មាន​ចំនួន ៨ ៦២៩ ៣៥៧ នាក់​។ ដោយឡែក សម្រាប់​ឆ្នាំ​២០២០ នេះ យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន គ​.​ជ​.​ប មាន​ផែនការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ចំនួន ៣០០ ៣៩០ នាក់ និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចំនួន ១២៣ ២៥១ នាក់​។ 

​អំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ ខែតុលា ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ គឺ​ប្រជាពលរដ្ឋ ក៏​អាច​ស្នើសុំ​ឲ្យ​កែតម្រូវ​អត្តសញ្ញាណ​របស់ខ្លួន នៅលើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រសិនបើ​ខុស​ឈ្មោះ ឬ​ខុស​ថ្ងៃខែ​ឆ្នាំ​កំណើត ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង
កម្ពុជា នៅសល់​ផ្ទៃដី​រង​ផលប៉ះពាល់ ដោយសារ​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ៧៤៣ គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន ១៩ ទូទាំងប្រទេស
ព័ត៌មានជាតិ
ភាជន៍បុរាណក្នុងបាតសមុទ្រចំនួន២៨៤ ​ដែលរឹបអូសពីជនជាតិវៀតណាម​ ត្រូវបានយកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ​
ពិភពទីផ្សារ
https://swiftnewsdaily.com/articles/vmwIJiqUMHlRldAO2c3P
ព័ត៌មានជាតិ
នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អ​ញ្ជើ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ៩​ខែ និង​ទិសដៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០២០
ព័ត៌មានជាតិ
ក្រោយ​អស់តំណែង លោក​ឧ​ត្ត​ម​សេនីយ៍ សៀន សុ​វណ្ណា ក៏ត្រូវ​កាត់បន្ថយ​ស័ក្តិ ពី​ផ្កាយ​៣ មក​ផ្កាយ​១!
នយោបាយ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី