ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកឧញ៉ា លី ហួរ ចុះចែក ម៉ាស់ដល់កម្មករជិត ១ពាន់នាក់ នៅបុរីវិមានភ្នំពេញ​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញ​ជួបសំណេះសំណាល និងចែកម៉ាស់ដល់កម្មករជិត ១ពាន់នាក់ នៅក្នុងបុរីវិមានភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ម៉ាស់ដែលចែកជូនកម្មករនាពេលនេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេច តែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់ប្រជាជនកម្ពុជា ជាពិសេសក្នុងអំឡុងនៃការរាតត្បាតជំងឺកូវីដ១៩ ដោយចែកម៉ាស ទោះបីជាមិនច្រើនក្តី តែនេះជាទឹកចិត្តរបស់សម្តេច ដែលស្រឡាញ់ និងចង់ឱ្យប្រជាពលរដ្ឋជៀសផុតពីការឆ្លងនៃជំងឺកូវីដ១៩។

ឯកឧត្តម បន្តថា ម៉ាស់ដែលជាអំណោយរបស់សម្តេច បានប្រគល់មករដ្ឋបាលសាលារាជធានីភ្នំពេញ ចំនួន ២លានម៉ាស់ ដើម្បីឲ្យសាលារាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងកម្មករ នៅក្នុងសហគមន៍ ដែលមិនមានថវិកាគ្រប់គ្រាន់ ក្នុងការទិញម៉ាស់ ដើម្បីពាក់ការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ។

បន្ទាប់ពីទទួលបាន​ម៉ាស់ពីក្រសួងសុខាភិបាលរួចមក ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅគោលដៅនានា ​ចែកម៉ាស់ជូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ជំងឺកូវីដ១៩។ សកម្មភាពនេះ គឺជាការរំលឹក​ឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាពាក់ម៉ាស់ជាប់ជានិច្ច ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្ដេចតេជោ ហ៊ុន សែន ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។

ក្នុងការចែកម៉ាស់នេះដែរ អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យកម្មករនៅបុរីវិមានភ្នំពេញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ អនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ឬជែល សម្អាតអនាម័យខ្លួនប្រាណ និងរក្សាគម្លាតសុវត្ថិភាពសង្គម ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាយើង៕

អត្ថបទដែលជាប់ទាក់ទង
សម្ដេចក្រឡាហោម ស ខេង ជូនដំណឹងពីការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់មានភាពច្បាស់លាស់
ព័ត៌មានជាតិ
កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ទៅកាន់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ថា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​
ព័ត៌មានជាតិ
ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា មាន​អ្នក​ប៉ះពាល់ ១៤​នាក់​ទៀត បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ដែល​លទ្ធផល​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅ​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ម្នាក់ទៀត ជា​បុរស​ជនជាតិ​អាមេរិក អាយុ ៦៥​ឆ្នាំ​
ព័ត៌មានជាតិ
ក្រសួងការបរទេស ចេញប្រកាសពី​លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធ
ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ម៉ាស២០ម៉ឺន តាមរយៈសាលារាជធានីភ្នំពេញ ជូនដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីចែកសមាជិកសមាគម សម្រាប់ចែកបន្តដល់កម្មករសំណង់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី