កម្ពុជា បញ្ជាក់​ជំហរ​ជាថ្មី ទៅកាន់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ថា មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វិ​ដេ​អូ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្ពុជា បានបញ្ជាក់​ជំហរ​ជាថ្មី​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹក​កម្ពុជា​ឡើយ​។​

​សេចក្តីប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ក្រសួងការបរទេស ចេញផ្សាយ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា បង្ហាញថា «​ដើម្បី​ជំ​រះ​នូវ​មន្ទិលសង្ស័យ​នានា ដែល​ត្រូវ​បានលើកឡើង​ដោយ​ប្រភព​ផ្សេងៗ ដែល​ចោទប្រកាន់ថា កម្ពុជា​បានធ្វើ​កិច្ចព្រមព្រៀង ក្នុងការ​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស កម្ពុជា​សូមបញ្ជាក់​ជាថ្មី​ម្តង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រកាន់ខ្ជាប់​នូវ​ឯករាជ្យភាព និង​អ​ព្យា​ក្រឹត្យ​ភាព ក្នុង​កិច្ច​ការពារជាតិ និង​អធិបតេយ្យ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​យោធា​បរទេស​ណាមួយ នៅក្នុង​ទឹកដី​កម្ពុជា​ឡើយ​»​។​

​សូម​រម្លឹកថា តាងនាម​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​» ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វិ​ដេ​អូ​។​

​សេចក្តីប្រកាស បង្ហាញថា កាលពី​ថ្ងៃទី​១២​វិច្ឆិកា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​មួយចំនួន រួមមាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ ដែល​ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់ បានបង្ហាញ​ការប្តេជ្ញាចិត្ត ខិតខំ​ប្រឹងប្រែង​ទ្វេដង ក្នុង​ការកសាង​សហគមន៍​អាស៊ាន និង​កិច្ចការ​នានា ឆ្ពោះទៅ​សម្រេចបាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

​ចំពោះ​មុខការ​ប្រឈម ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ថ្នាក់ដឹកនាំ​អាស៊ាន បាន​សង្កត់ធ្ងន់​អំពី​ជំហរ​រួម​ដ៏​រឹងមាំ ដើម្បី​រក្សា​សាមគ្គីភាព និង​ការឯកភាព ក្នុងការ​ធានា​នូវ​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់​៕ 

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ និងរងគ្រោះ​ដោយសារទឹកជំនន់​ទឹកភ្លៀង ចំនួន ២៥០គ្រួសារ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ព័ត៌មានជាតិ
​អភិបាលខេត្តត្បូងឃ្មុំ ផ្តល់សៀវភៅសិក្សាស្រាវជ្រាវ ២ពាន់ក្បាល ​និងបង់អង្គុយ១០ឈុត ​ដល់វិទ្យាល័យចំនួន១០ ​ដើម្បីបំផុសស្មារតី ​និងជំរុញការអាន​ដល់សិស្សានុសិស្ស
ព័ត៌មានជាតិ
​សម្តេចពិជ័យសេនា ទៀ បាញ់ ​ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ ៣វិច្ឆិកា ​ទាំងដោយផ្ទាល់ ​និងដោយប្រយោល ​បន្តធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់ ​និងត្រឹមត្រូវ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ «ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣ ​ហើយលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺ អវិជ្ជមានកូវីដ-១៩ទាំងអស់»
ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ​បន្តចែកអាវរងារជូនយោធិនតាមបណ្តាអង្គភាពមួយចំនួន នៅខេត្តតាកែវ
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ជូនដំណឹងពីការកំណត់ព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមិនទាន់មានភាពច្បាស់លាស់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី