(វ៉ាស៊ីនតោន)៖ ចាប់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ-១៩ នៅសេតវិមានបានបង្កើនការប្រុងប្រយ័ត្ន និងធ្វើតេស្តកូវីដជារៀងរាល់ថ្ងៃ ទៅលើអ្នកដែលចេញចូល ធ្វើការជាប់ស្និទ្ធជាមួយ ប្រធានាធិបតី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បានបង្ហាញនូវបញ្ជីឈ្មោះមន្ត្រីនិងសមាជិកគ្រួសារមួយចំនួនប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកហើយអ្នកទាំងនោះទទួលលទ្ធផលតេស្តវិជ្ជមានCovid-19៖
*សមាជិកគ្រួសារ
លោក ដូណាល់ ត្រាំ ប្រកាសថា លោក និងភរិយា បានធ្វើតេស្តលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃសុក្រ ទី២ ខែតុលា ភរិយាលោកត្រូវបានធ្វើចត្តាឡីស័កនៅសេតវិមាន ចំណែកលោក ដូណាល់ ត្រាំ ត្រូវបានគេនាំទៅធ្វើចត្តាឡីស័ក និងព្យាបាលនៅមន្ទីរពេទ្យយោធា Walter Reed លោកបានចេញរោគសញ្ញា រួមមានការដកដង្ហើមពិបាកដកដង្ហើមនិងគ្រុនក្តៅ។ យ៉ាងណាមិញលោកក៏បានត្រឡប់មកសេតវិមានវិញនៅថ្ងៃអង្គារ៍នេះ។
*មន្ត្រីនៅសេតវិមាន
លោកស្រី Hope Hicks អាយុ៣១ឆ្នាំ ប្រធានផ្នែកទំនាក់ទំនងរបស់លោក ដូណាល់ ត្រាំ
លោកស្រី Kayleigh McEnany អាយុ៣២ឆ្នាំ ជាលេខាធិការសារព័ត៌មានសេតវិមាន ខណៈជំនួយការរបស់លោកស្រី២រូបទៀតក៏បានឆ្លងតាមរយៈទំនាក់ទំនងផ្ទាល់។
អតីតទីប្រឹក្សាសេតវិមាន លោកស្រី Kellyanne Conway អាយុ៥៣ឆ្នាំ និងកូនស្រីរបស់លោកស្រី ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
លោក Nicholas Luna អាយុ២៩ គឺជាជំនួយការ ផ្ទាល់ខ្លួនម្នាក់របស់លោក ដូណាល់ ត្រាំ
*សមាជិកគណបក្សសាធារណរដ្ឋ
លោកស្រី Ronna McDaniel ប្រធានគណៈកម្មាធិការជាតិរបស់គណបក្សសាធារណរដ្ឋ
លោក Bill Stepien អាយុ៤២ឆ្នាំ នាយកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump
* សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ
សមាជិកព្រឹទ្ធសភាសាធារណរដ្ឋបីរូប បានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅប៉ុន្មានថ្ងៃថ្មីៗនេះ មានដូចជា៖
លោក Mike Lee អាយុ៤៩ឆ្នាំ
លោកThom Tillis អាយុ៦០ឆ្នាំ
លោក Ron Johnson អាយុ៦៥ឆ្នាំ




