ថៃត្រូវការពលករកម្ពុជា​ចំនួន ៣ពាន់នាក់​ ​ដើម្បីប្រមូលផលផ្លែមៀនក្នុងខេត្តចាន់ថាក់បុរី ​​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ថៃ)៖ ប្រទេសថៃត្រូវការពលករកម្ពុជា​ ចំនួន៣ពាន់នាក់​ មកធ្វើការក្នុងខេត្តចាន់ថាក់បុរី ប្រទេសថៃ​ ដើម្បីប្រមូលផលផ្លែមៀន​។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ដែលផ្សព្វផ្សាយនៅថ្ងៃទី៧ ខែសីហានេះ ឯកឧត្តមឯកអគ្គរាជទូតបានបញ្ជាក់ថា ភាគីថៃបានស្នើកម្ពុជាជួយពន្លឿនបញ្ជូនពលករ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង។ ឯកឧត្តមលើកឡើងថា ក្នុងជំហានដំបូងនេះ កម្ពុជានឹងបញ្ជូនពលករចំនួន ១,០០០នាក់ នៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែតុលា ឯកឧត្តម​ អ៊ូក សោភ័ណ​ ឯកអគ្គរាជទូត អមដោយមន្ត្រីការទូតកម្ពុជា បានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។

ក្នុងជំនួបនោះ ស្ថានទូតបានស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ រួមមាន៖ ១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ។ ២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។ ៣-ស្នើសុំសម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។ ៤-ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)៕

អត្ថបទដែលជាប់ទាក់ទង
បទ​អន្តរាគមន៍​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ឯកឧត្តម អាន សុខ​ខឿន នៅ​សម័យប្រជុំ លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​
ព័ត៌មានជាតិ
Top News៖ កម្មករ ស៊ីន​ទ្រី ចូលធ្វើការ ប្រមូល​សំរាម​ជាធម្មតា​ឡើងវិញ ចាប់ពី​រសៀល​ថ្ងៃទី​៧​តុលា​នេះ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​!
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ពង្រឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់​
ព័ត៌មានជាតិ
ប្រព័ន្ធសុវត្ថិភាព T2 របស់ក្រុមហ៊ុន Apple មានភាពចន្លោះប្រហោងដែលមិនអាចកែសម្រួលបាន
អន្តរជាតិ
WHO និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ អាចនឹងមាននៅដំណាច់ឆ្នាំនេះ
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី