អ្នក​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នូវ​វិធានការ​សំខាន់ៗ ១០​ចំណុច នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក ដែល​រួមមាន​៖ នៅ​ក្នុងផ្ទះ​ដាច់ដោយឡែក​គ្រប់ពេល​ជា​រៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤​ថ្ងៃ តាមដាន​រោគសញ្ញា​នៃ​ជំងឺ នៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ ប្រើ​សម្ភារៈ​ដោយឡែក​ពី​សមាជិកគ្រួសារ លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ឲ្យ​បាន​ញឹកញាប់ ខ្ទប់មាត់ ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស់ បរិភោគ​ម្ហូបអាហារ ដែល​ចំអិន​បានល្អ អនាម័យ​ល្អ​ក្នុង​កន្លែង​រស់នៅ និង​រក្សា​អារម្មណ៍​នឹងនរ ជាដើម​។​

​ក្នុងនោះ ក្រសួងសុខាភិបាល ក៏បាន​គូសបញ្ជាក់ថា បុគ្គល ដែល​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ទទួលពិន័យ​អន្តរកាល ជា​ទឹកប្រាក់​ពី ២០០ ០០០ រៀល ដល់ ១ ០០០ ០០០ រៀល និង​ត្រូវ​ផ្តន្ទាទោស តាមច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន តាម​មាត្រា​ទី​៨ នៃ​អនុក្រឹត្យ លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ព្រមទាំង​តម្រូវ​ឲ្យ​អនុវត្ត​វិធានការ​សុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង
ក្រសួងការងារ​ ប្រកាសឈ្មោះបេក្ខជនចំនួន ១១០៥នាក់ ​ប្រឡងជាប់ទៅធ្វើការនៅកូរ៉េ ​
ព័ត៌មានជាតិ
ក្រសួងការងាររំលឹកបន្ថែមអំពីវិធានការ បង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រនិងសហគ្រាសនានា
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ដាក់ចេញវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​នៅតាមគ្រឹះស្ថានសិក្សា​ក្នុងខេត្ត ​ដែលមានការ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកា
ព័ត៌មានជាតិ
ថ្ងៃទី១២វិច្ឆិកាព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន៦
ព័ត៌មានជាតិ
​ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តចុះសួរសុខទុក្ខ ចែកស្រូវពូជ ​និងអំណោយជូនប្រជាពរដ្ឋជាង ១ម៉ឺនគ្រួសារ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
TOP NEWS: តំណែងមេ CIA និងមេ FBI អាចនឹងរបូត បន្ទាប់លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Mark Esper
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី