(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមអភិរក្សមួយចំនួនរបស់គាត់ក្រពល់មុខ? ទូរទស្សន៍ CNN រាយការណ៍ថា លោក ដូណាល់ ត្រាំ មានការអាក់អន់ចិត្តជាមួយប្រធាន CIA គឺលោកស្រី Gina Haspel ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយចោទប្រកាន់លោកស្រីពីការពន្យាពេលមិនបញ្ចេញឯកសារ ដែលគេជឿថា ពាក់ព័ន្ធនឹងអ្វីដែលគេហៅថា «ផែនការរដ្ឋជ្រៅទៅនឹងយុទ្ធនាការនិងការផ្លាស់ប្តូរលោក ដូណាល់ ត្រាំ ដែលផែនការនេះកសាងតាំងពីក្នុងអំឡុងពេលរដ្ឋការលោក អូបាម៉ា មកម្ល៉េះ។
យោងតាមប្រភពដដែលបានឲ្យដឹងថា លោក ដូណាល់ ត្រាំ ក៏អាក់អន់ចិត្តនឹងលោក Christopher Wray ជានាយក FBI ផងដែរ។ ទាំងប្រធាន CIA និងនាយក FBI គឺជាមនុស្សស្និទ្ធនឹងរដ្ឋមន្ត្រីការពារជាតិគឺលោក Mark Esper ដែលលោកត្រូវបានបណ្តេញចេញពីតំណែងនៅថ្ងៃច័ន្ទសប្តាហ៍នេះ។ ប្រសិនបើលោក ដូណាល់ ត្រាំ បណ្តេញប្រធាន CIA និងនាយក FBI ដែលជាមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់ទាំងពីររូបបន្ថែមទៀត គឺជាការបន្ថែមភាពវឹកវរដល់ការផ្ទេរតំណែងប្រធានាធិបតីថ្មី៕




