ថ្ងៃទី១២វិច្ឆិកាព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន៦​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីពិនិត្យនិងសម្រេចលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភានីតិកាលទី៤ដោយមានរបៀបវារៈសំខាន់ៗចំនួន៦។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា របៀបវារៈសំខាន់ៗចំនួន៦ ដែលនឹងត្រូវពិនិត្យ និងឲ្យយោបល់នៅថ្ងៃព្រហស្បត្តិ៍ខាងមុខនេះរួមមាន៖ទី១.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន​គោក​​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទី២.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ទី៣.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្ដីពីភាពជាដៃសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

ទី៤.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសេវាកម្ម។ ទី៥.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។ ទី៦.ពិនិត្យនិងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការវិនិយោគរវាងបណ្ដារដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: លទ្ធផលនៃការធ្វើតេស្តថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងការបរទេសកម្ពុជា គឺអវិជ្ជមានកូវីដ១៩ ទាំងអស់
ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ​ប្រគេនម៉ាស៊ីនអេកូសាស្រ្តថ្វាយសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី​
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខ និងចែកអាវរងា​ ជូនកម្លាំងក្នុងយោធភូមិភាគទី៥​
ព័ត៌មានជាតិ
ក្រសួងការងារ​ ប្រកាសឈ្មោះបេក្ខជនចំនួន ១១០៥នាក់ ​ប្រឡងជាប់ទៅធ្វើការនៅកូរ៉េ ​
ព័ត៌មានជាតិ
ក្រសួងការងាររំលឹកបន្ថែមអំពីវិធានការ បង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រនិងសហគ្រាសនានា
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ដាក់ចេញវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​នៅតាមគ្រឹះស្ថានសិក្សា​ក្នុងខេត្ត ​ដែលមានការ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកា
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី