(ភ្នំពេញ)៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងអំពីបញ្ជីឈ្មោះបេក្ខជន-បេក្ខនារីចំនួន ១ ១០៥នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េវគ្គពិសេស ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរឆ្នាំ២០២០ តាមប្រព័ន្ធកុំព្យូទ័រ (Special EPS-TOPIK)។
ក្នុងនោះដែរ គណៈកម្មាធិការក៏បានជម្រាបផងដែរថា កាលបរិច្ឆេទចុះឈ្មោះពិនិត្យសុខភាព ដើម្បីដាក់ស្វែងរកការងារធ្វើនៅកូរ៉េខាងត្បូង នឹងត្រូវបានជម្រាបជូននាពេលក្រោយ ក្រោយស្ថានភាពកូវីដ-១៩ មានភាពធូរស្រាល៕
សូមពិនិត្យមើលឈ្មោះដែលបានប្រឡងជាប់ដោយជោគជ័យដូចមានខាងក្រោម៖
បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់ជាស្ថាពរវគ្គពិសេសឆ្នាំ២០២០



