កម្ពុជា ចាប់ចុះត្រជាក់នៅតំបន់មួយចំនួនដល់ ​២០អង្សារសេ ​និងមាន ភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា នៅទូទាំងប្រទេស​​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកានេះ​ថា យោង​តាម​ការ​តាម​ដាន​ស្ថាន​ភាព​អាកាសធាតុ​នៅ​កម្ពុជា ព្យុះ​ទី ២១ ឈ្មោះ អេតូ (ETAU) បាន​នឹង​កំពុង​ធ្វើ​ដំ​ណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច។ ព្យុះ​នេះ​នឹង​ចូល​ដល់​លើ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម និង​ភាគ​ខាង​កើត​ ប្រទេស​កម្ពុជា​មុន​នឹង​ថមថយឥទ្ធិពល​ជាវិសម្ពាធ​និងសម្ពាធ​ទាប​នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា។

ស្ថាន​ភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ចុះត្រជាក់នៅ​តាម​បណ្ដាល​ខេត្ត​​នៅ​តំបន់​​វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា​ពី ២១ ទៅ ២៣អង្សារសេ, បណ្ដាល​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និងខ្ពងរាប់ឦសាន មានសីតុណ្ហភាពអប្បបរមា​ពី ២០ ទៅ ២១អង្សារសេ និងតំបន់មាត់​សមុទ្រ មានសីតុណ្ហភាពអប្បបរមា​ពី ២២ ទៅ ២៣អង្សារសេ។

ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹកបានឲ្យដឹងដែរថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ រួមទាំងខ្យល់ រលកសមុទ្រខ្ពស់ៗផងដែរ ដែលទាមទារឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតមានជាយថាហេតុណាមួយ៕

អត្ថបទដែលជាប់ទាក់ទង
ក្រសួងការងាររំលឹកបន្ថែមអំពីវិធានការ បង្ការជំងឺកូវីដ-១៩នៅតាមរោងចក្រនិងសហគ្រាសនានា
ព័ត៌មានជាតិ
ក្រសួងអប់រំ ​ដាក់ចេញវិធានការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ​នៅតាមគ្រឹះស្ថានសិក្សា​ក្នុងខេត្ត ​ដែលមានការ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣វិច្ឆិកា
ព័ត៌មានជាតិ
ថ្ងៃទី១២វិច្ឆិកាព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន៦
ព័ត៌មានជាតិ
​ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តចុះសួរសុខទុក្ខ ចែកស្រូវពូជ ​និងអំណោយជូនប្រជាពរដ្ឋជាង ១ម៉ឺនគ្រួសារ ​ក្នុងខេត្តបន្ទាយមានជ័យ
ព័ត៌មានជាតិ
TOP NEWS: តំណែងមេ CIA និងមេ FBI អាចនឹងរបូត បន្ទាប់លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Mark Esper
ព័ត៌មានជាតិ
អ្នក​មិន​អនុវត្តតាម​វិធានការ​សុខាភិបាល ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យពី ២០​ម៉ឺន​រៀល ទៅ ១​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​តាមច្បាប់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី