សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយដោយរដ្ឋាភិបាលចិន​
SWIFT NEWS ថ្ងៃច័ន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រាបបង្គំតាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមរាជានុញ្ញាតសម្ដែងនូវគារវកិច្ច និងអំណរសាទរ ក្នុងឱកាសសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ថ្នាក់ដឹកនាំបរទេស។

ការថ្វាយនូវគ្រឿងឥស្សរិយយសដ៏ឧត្ដុងឧត្តមនេះ គឺជាមោទកភាព និងជាសក្ខីភាពប្រវត្តិសាស្ត្រនៃព្រះរាជបូជនីយកិច្ច និងព្រះរាជគុណូបការៈដ៏ធំធេង របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ បំពេញព្រះរាជតួនាទី និងដង្ហែយ៉ាងស្មោះស្ម័គ្រនៅគ្រប់កាលៈទេសៈជាមួយព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលជាស្ថាបនិកផ្ដួចផ្ដើមកសាង និងបន្តលើកស្ទួយទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលជាង៧០ឆ្នាំកន្លងមកនេះ។

ទូលព្រះបង្គំយើងខ្ញុំចងចាំជានិច្ចនូវស្នាព្រះហស្ត និងព្រះមហាករុណាទិគុណ ប្រកបដោយគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ ព្រមទាំងព្រះរាជសមិទ្ធផលជាច្រើន ដែលបានប្រសូត្រចេញពីកេរ្តិ៍ដំណែលដ៏ថ្លៃថ្លានៃចំណងមិត្តភាពរវាងប្រជាជននៃប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក្រោមវីរភាពដ៏ក្លៀវក្លា និងមគ្គុទេសន៍ដ៏ឈ្លាសវៃរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ចូលរួម​អបអរសាទរ​ខួប​ទី​១៧ នៃ “​របាំ​ព្រះរាជ​ទ្រព្យ​” ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​
ព័ត៌មានជាតិ
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា​
ព័ត៌មានជាតិ
ចំនួន​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម ហុង​គ្រី បានធ្វើ​តេស្ត កើន​ដល់ ៨៨៩​នាក់ តែ​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ទាំងអស់​
ព័ត៌មានជាតិ
កូ​វីដ​១៩៖ នៅ​កម្ពុជា ជា ២​នាក់ តែ​ឆ្លង​ថ្មី ២​នាក់​ដែរ​!
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាំយកពូជស្រូវចែកជូនពលរដ្ឋប្រមាណ២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង
ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទទួលបាននូវគ្រឿងឥស្សរិយយស«មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន» ថ្វាយដោយរដ្ឋាភិបាលចិន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី