(វ៉ាស៊ីនតោន)៖ បើយោងតាមការចុះផ្សាយរបស់ CNA ឥឡូវនេះបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន កំពុងនាំមុខប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋGeorgia នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅកម្ពុជា)។
នៅក្នុងរដ្ឋ Georgia លោក បៃដិន បានវ៉ាដាច់លោក ត្រាំ នៅក្នុងចំនួនសន្លឹកឆ្នោតដែលបានរាប់ចំនួន ៩១៧សំឡេង។ ប្រសិនបើលោក បៃដិន បានឈ្នះនៅក្នុងរដ្ឋ Georgia ដែលមានអង្គបោះឆ្នោតចំនួន១៦រូប លោក បៃដិននឹងឈ្នះស្វ័យប្រវត្តិដោយលោកទទួលបានអង្គបោះឆ្នោតចំនួន ២៨០រូប។
បច្ចុប្បន្នលទ្ធផលអង្គបោះឆ្នោតរបស់បេក្ខជនទាំង២ លោក ចូ បៃដិន កំពុងនាំមុខចំនួន ២៧០រូប ស្របពេលលោក ដូណាល់ ត្រាំ ទទួលបាន ២១៤រូប៕




