(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុមប្រឹក្សាអភិវឌ្ឍ៍កម្ពុជា មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីក្រុមការងារសម្រាប់ចូលរួមរៀបចំច្បាប់វិនិយោគរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងផ្នែកឯកជន។
កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូនជាមួយនឹងការពិភាក្សាគ្នាយ៉ាងផុលផុសរវាងភាគីរាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ក្នុងន័យស្ថាបនា ធ្វើយ៉ាងណាឱ្យច្បាប់វិនិយោគកម្ពុជាកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕




