ព្រឹទ្ធសភាកម្ពុជាអនុម័តទាំងស្រុង ​លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង​​
SWIFT NEWS ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាបានជម្រាបជូនសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ថា គណៈកម្មការទី៩ព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា បានពិនិត្យពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារសេចក្តីព្រាងច្បាប់រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី រួចរាល់ហើយ ដោយសេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របតាមទម្រង់ និងច្បាប់។

ជាកិច្ចបន្ទាប់ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបបន្ថែមអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភាក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ដែលបានអនុម័តយល់ព្រម នឹងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចរាល់មក សម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក៏បានអនុម័តយល់ព្រមទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ។

គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ានជាមួយប្រទេសជាដៃគូទី៦ហើយ បន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជ​កម្ម​សេរីអាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-កូរ៉េ និងអាស៊ាន-អូស្រ្តាលី-នូវែលហ្សេឡង់៕

អត្ថបទដែលជាប់ទាក់ទង
កូ​វីដ​១៩៖ កម្ពុជា រកឃើញ​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​១៩ រីឯ​អ្នកដំណើរ​តាម​យន្តហោះ ១០៧ នាក់​ទៀត ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤​ថ្ងៃ
ព័ត៌មានជាតិ
អាមេរិក ចាត់ទុក​ឥណ្ឌា ជា​មហាអំណាច​សកល និង​ប្រទេស​នាំមុខ​ក្នុង​តំបន់​
ព័ត៌មានជាតិ
រដ្ឋាភិបាលសម្រេចកាត់យកដីទំហំ ​៣០២ហិកតា ​ពីក្រុងតាខ្មៅចូលក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​
ព័ត៌មានជាតិ
អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា​ ត្រូវបានទទួលស្គាល់លើការចូលរួមកាត់បន្ថយផ្សែងពុល​
ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ណែនាំឲ្យនិស្សិតខ្មែរនៅក្រៅប្រទេស ​ហ៊ានឆ្លើយតបរាល់ការចោទសួរពីនយោបាយផ្ទៃក្នុងរបស់កម្ពុជា​
ព័ត៌មានជាតិ
ឯកឧត្តម អ៊ុក សមវិទ្យា ដឹកនាំគណៈប្រតិភូបេឡាជាតិសន្តិសុខសង្គម​ ចូលរួមគោរពវិញ្ញាណក្ខន្ធឪពុកបង្កើតរបស់ឯកឧត្តម ​ហេង សួរ ដែលទទួលមរណភាព ក្នុងជន្មាយុ៧៦ឆ្នាំ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី