សហព័ន្ធស្រូវអង្ករកម្ពុជា​៖ ​​រោងម៉ាស៊ីនអាចទទួលទិញស្រូវសើម​ ដែលលិចត្រាំក្នុងទឹកទៅតាមគុណភាពជាក់ស្តែង​ ក្នុងចន្លោះតម្លៃ ៩០០រៀល ទៅ១១៣០រៀល​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៤ ខែតុលានេះ បានបង្ហាញ «រូបភាពពីរោងម៉ាស៊ីនក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង» ខណៈពេល​ដែល​គ្រោះទឹកជំនន់បាននិងកំពុងបន្តជន់លិចយ៉ាងគំហុក នៅតាមបណ្តាខេត្តមួយចំនួន ជាក់ស្តែងនៅខេត្តបាត់ដំបងនេះ វាបានបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅដល់ដំណាំស្រូវរបស់ប្រជាកសិករ។  

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ជាការចូលរួមក្នុងស្មារតីខ្មែរជួយខ្មែរ រោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ នៅខេត្តបាត់ដំបង (ទីតាំងនៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង) ចាប់ផ្តើមពីថ្ងៃម្សិលមិញនេះ បានជួយប្រមូលទិញស្រូវសើមប្រភេទសែនក្រអូប របស់ប្រជាកសិករក្នុងបរិមាណប្រហែល៦០ទៅ៧០ គោយន្ត (គិតជាទម្ងន់ប្រមាណ៨០តោន)។ ចំពោះតម្លៃដែលខាងរោងម៉ាស៊ីនអាចទទួលទិញបានគឺទៅតាមស្ថានភាពជាក់ស្តែងនៃគុណភាពស្រូវ ពោលគឺអាចក្នុងចន្លោះតម្លៃ ៩០០រៀល ទៅ១១៣០រៀល (គុណភាពលេខ១ តម្លៃ១១៣០រៀល លេខ២ តម្លៃ១០៣០រៀល លេខ៣ តម្លៃ៩៥០រៀល និងលេខ៤ តម្លៃ៩០០រៀល)។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ជាការពិត តម្លៃដែលរោងម៉ាស៊ីនអាចទទួលទិញ គឺអាស្រ័យទៅលើកម្រិតនៃគុណភាពស្រូវ ជាក់ស្តែងស្រូវសើមដែលលិចត្រាំក្នុងទឹក វាមានសភាពជក់ទឹកធ្ងន់ ហើយគុណភាពក៏ប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងដែរ ជារួម ការខាតបង់ គឺអាចស្ថិតក្នុងរង្វង់២០ ទៅ៣០​ភាគរយ។

បើតាមលោក ឃី ឆៃវ៉ាត់ ប្រធានគ្រប់គ្រងទូទៅ នៃរោងម៉ាស៊ីនអេមរុរ៉ាយស៍ ខេត្តបាត់ដំបង បានឱ្យដឹងថា “ប្រជាកសិករគាត់ត្រេកអរជាខ្លំាង ដែលខាងរោងម៉ាស៊ីនបានទទួលទិញស្រូវរបស់ពួកគាត់ ដោយហេតុថា ទឹកភ្លៀងនៅបន្តធ្លាក់ ហើយទឹកជំនន់នៅមិនបានស្រកទៅវិញ ដែលធ្វើឱ្យពួកគាត់ពិបាកក្នុងការហាលស្រូវដែលច្រូតរួច ព្រោះមិនមានថ្ងៃ ហើយមួយវិញទៀត បើសិនជាច្រូតហើយ ក៏មិនមានកន្លែងទុកដែរ ដោយសារតែទឹកជំនន់លេចគ្រប់ទីកន្លែង នៅក្នុងស្រុកភូមិទៅហើយ”។ 

ជាមួយគ្នានេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអេមរុរ៉ាយស៍នឹងបន្តចូលរួមជួយទិញស្រូវរបស់កសិករ ទៅតាមលទ្ធភាព គុណភាព និងក្នុងតម្លៃសមរម្យ។ បងប្អូនប្រជាកសិករ ដែលមានទីតាំងនៅជិតរោងម៉ាស៊ីនរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង អាចទំនាក់ទំនងមករោងម៉ាស៊ីនបាន តាមរយៈលេខទូរស័ព្ទរបស់លោក ឃី ឆៃវ៉ាត់ផ្ទាល់ 077 92 93 9៕

អត្ថបទដែលជាប់ទាក់ទង
គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ជាង ៥​លាន ៤​សែន​ដុល្លារ​
ព័ត៌មានជាតិ
កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ និង​សមត្ថកិច្ច ខ្វែងដៃខ្វែងជើង ចុះជួយ​ពលរដ្ឋ​!
ព័ត៌មានជាតិ
ពេលកំពុងទឹកជំនន់! ​អាជ្ញាធរប្រាប់ឲ្យអ្នកចិញ្ចឹមក្រពើប្រុងប្រយ័ត្នខ្ពស់ ​ការពារកុំឲ្យក្រពើចេញរួចពីអាងជាដាច់ខាត ​
ព័ត៌មានជាតិ
ផ្លូវ​ពីស្តុប​ចំការ​ដូង ទៅ​រង្វង់​មូល​គួ​ស្រូវ នៅភ្នំពេញ ត្រូវទឹក​លិច ផ្អាកចរាចរណ៍ឆ្លង​កាត់​ហើយ​!
ព័ត៌មានជាតិ
ជំនន់​ទឹកភ្លៀង កើតឡើង​នៅ ២៣៤​ឃុំ​សង្កាត់ ក្នុង ១៩​ខេត្ត​រាជធានី ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣៩០០០ គ្រួសារ ស្លាប់ ១២​នាក់
ព័ត៌មានជាតិ
ផ្លូវរត់យន្តហោះខ្នាតធំតម្លៃជិត ​៦០លានដុល្លារ នៅខេត្តព្រះសីហនុ គ្រោងដំណើរការនៅចុងឆ្នាំនេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី