ពេលកំពុងទឹកជំនន់! ​អាជ្ញាធរប្រាប់ឲ្យអ្នកចិញ្ចឹមក្រពើប្រុងប្រយ័ត្នខ្ពស់ ​ការពារកុំឲ្យក្រពើចេញរួចពីអាងជាដាច់ខាត ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានតបបំភ្លឺជូន បណ្តាញផ្សាយព័ត៌មានវិទ្យុ ABC Cambodia ដែលបានផ្សព្វផ្សាយ មានខ្លឹមសារថា «ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពើមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយសារមានការលិចទឹកខ្លាំង»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយក្រុមប្រឹក្សា និងលោកមេភូមិព្រែកសំរោង៣ ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ រួចពិនិត្យឃើញថា នៅជុំវិញនៃទីតាំងមានរបងព័ទ្ធជុំវិញមានកំពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរៀបឥដ្ឋមានកំពស់៣,៥ម៉ែត្រដែលមិនអាចឱ្យសត្វក្រពើចេញរួចបានឡើយ។ 

បន្ទាប់មកសមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឈ្មោះ ឡុច ប៊ុនថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យមានការប្រប្រយ័ត្នខ្ពស់ការពារកុំឱ្យសត្វក្រពើចេញរួចពីបរិវេណដែលខ្លួនចិញ្ចឹមជាដាច់ខាត និងត្រូវរាយការណ៍ជាប្រចាំមកសមត្ថកិច្ចមូលដ្ឋានបើមានសភាពការណ៍ផ្សេងៗកើតឡើងពេលជំនន់ទឹកភ្លៀងកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង
មកដល់​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើន​ដល់​ជាង ១៩​ម៉ឺន​នាក់ ស្លាប់ ១៣​នាក់ នៅ ២៥៨​ឃុំ​សង្កាត់ ក្នុង ១៩​ខេត្ត​រាជធានី​
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃទី​១៤ ខែតុលា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់បោះជំរំព័ទ្ធវិមានរដ្ឋាភិបាល ៣ថ្ងៃ ដើម្បីទាមទារឲ្យ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់ អូចា ចុះពីតំណែង
ព័ត៌មានជាតិ
BREAKING NEWS: ប្រជាពលរដ្ឋរស់នៅចំណុចផ្សារព្រែកជ្រៃ ផ្លូវ ២១៧ ចំការដូង កំពុងជម្លៀសចេញទាំងយប់ហេីយ
ព័ត៌មានជាតិ
គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ជាង ៥​លាន ៤​សែន​ដុល្លារ​
ព័ត៌មានជាតិ
កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ និង​សមត្ថកិច្ច ខ្វែងដៃខ្វែងជើង ចុះជួយ​ពលរដ្ឋ​!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី