គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ជាង ៥​លាន ៤​សែន​ដុល្លារ​​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ជាង ៥​លាន ៤​សែន​ដុល្លារ​

SWIFT NEWS ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត ថ្លែងអំណរគុណ ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​​ជួយ​​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ ​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​។ គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ សម្តេច ប្រកាសថា ថវិកា​ទទួលបាន មាន​ចំនួន ៥ ៥៤១ ០០០ ដុល្លារ​អាមេរិក​។​

​សប្បុរសជន ដែល​បាន​បរិច្ចាគ​ថវិកា ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចូលរួម​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​កើតមាន នាពេលនេះ រួមមាន​៖ 

១-​លោក​ឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ២០ ម៉ឺន​ដុល្លារ​

២-​ក្រុមហ៊ុន​ជីប ម៉ុង ៣០ ម៉ឺន​ដុល្លារ​

៣-​លោក​ឧកញ៉ា ថៃ ជា​ហួត ក្រុមហ៊ុន ប៉េង ហួត ២០​ម៉ឺន​ដុល្លារ​

៤-​លោក​ឧកញ៉ា ឌួង ឆាយ និង​លោកជំទាវ ដេ​ត ម៉ាលី​ណា ១០​ម៉ឺន​ដុល្លារ​

៥-​លោកជំទាវ​ឧកញ៉ា ង៉ូ​វ ម៉ុក និង​លោក​ឧកញ៉ា ង៉ូ​វ ស្រ៊ុន ១០​ម៉ឺន​ដុល្លារ​

៦-​លោក​ឧកញ៉ា ថោង សា​រ៉ា​ត និង​លោកជំទាវ ធីតា ១០​ម៉ឺន​ដុល្លារ​

៧-​ឧកញ៉ា ហុង ពី​វ ៥០​ម៉ឺន​ដុល្លារ​

៨-​អ្នកឧកញ៉ា ចេ​ន ស៊ី ៥០​ម៉ឺន​ដុល្លារ​

៩-​ឧកញ៉ា ឃុន សៀ ១០​ម៉ឺន​ដុល្លារ​

១០-​ឧកញ៉ា លី ហួរ ១០​ម៉ឺន​ដុល្លារ​

១១-​ក្មួយ នឹម វ​ណ្ណះ ៥​ពាន់​ដុល្លារ​

១២-​ក្រុមហ៊ុនស្រា​បៀ Ganzberg ៣០​ម៉ឺន​ដុល្លារ​

១៣-​ឧកញ៉ា សៀ ឬ​ទ្ធី ១០​ម៉ឺន​ដុល្លារ​

១៤-​ឧកញ៉ា ហេង សិទ្ធី និង​លោកជំទាវ ១០​ម៉ឺន​ដុល្លារ​

១៥-​ឧកញ៉ា ពុង ឃាវ​សែ ២០​ម៉ឺន​ដុល្លារ​

១៦-​ក្រុមហ៊ុន 7NG ១​ម៉ឺន​ដុល្លារ​

១៧-​ឧកញ៉ា អ៊ុ​ល ចំណាន និង​ភរិយា ២​ម៉ឺន​ដុល្លារ​

១៨-​ឧកញ៉ា អឹង ប៊ុន​ហ៊ូ​វ ២០​ម៉ឺន​ដុល្លារ​

១៩-​ឧកញ៉ា លី យ៉ុង​ផាត់ និង​លោកជំទាវ ២០​ម៉ឺន​ដុល្លារ​

២០-​ធនាគារ​អេ​ស៉ី​លីដា ២០​ម៉ឺន​ដុល្លារ​

២១-​ស៊ីន ឃីម ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ចក្រី ហេង សំរិន ២​ម៉ឺន​ដុល្លារ 

២២-​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​លោកជំទាវ ៦០​ម៉ឺន​ដុល្លារ​

២៣-​ឯ​ឧ ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ៥​ពាន់​ដុល្លារ 

២៤-​ឯ​ឧ​ត្ត​ម យឹម លាង ១០​ម៉ឺន​ដុល្លារ 

២៥-​លោក អ៊ឹង លី​ហេង និង​លោកជំទាវ ៥​ម៉ឺន​ដុល្លារ​

២៦-​ក្រុមហ៊ុន កម្ពុជា​តេ​ឡា ២០​ម៉ឺន​ដុល្លារ​

២៧-​ឧកញ៉ា ជឹ​ង ធាន​សេង អគ្គនាយក​ក្រុមហ៊ុន ព្រី​ខាស ផ្លេ​ន ១០​ម៉ឺន​ដុល្លារ​

២៨-​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ និង លោកជំទាវ ១០​ម៉ឺន​ដុល្លារ​

២៩-​ឧកញ៉ា វិញ ហួ និង​លោកជំទាវ ១០​ម៉ឺន​ដុល្លារ​

៣០-​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ២៥០០០ ដុល្លារ​

៣១-​ឧកញ៉ា ខូវ សម្បត្តិ ២០​ម៉ឺន​ដុល្លារ​

៣២-​ឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ២​ម៉ឺន​ដុល្លារ​

៣៣-​ឧកញ៉ា ទ្រី ភាព នាយក​ក្រុមហ៊ុន M.B.S ២០​ម៉ឺន​ដុល្លារ 

៣៤-​លោកជំទាវ ឡងឌី សាន់​ណា​រ៉ា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន ១​ពាន់​ដុល្លារ 

៣៥-​ឧកញ៉ា ឡាយ ប៊ុន​ប៉ា បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ​

៣៦-​អ្នកឧកញ៉ា សុខ គង់ បរិច្ចាគ​ថវិកា ១០​ម៉ឺន​ដុល្លារ​

៣៧-​ឧកញ៉ា គិត សែន​សូរិយា និង​លោកជំទាវ អគ្គនាយក ក្រុមហ៊ុន KFour Group Ltd បរិច្ចាគ​ថវិកា ១​ម៉ឺន​ដុល្លារ​

៣៨-​លោកជំទាវ ហា សុខ​ហ័​រ ទ្រី​ហេង បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ​

៣៩-​លោកជំទាវ យិន ផាន្នី ថុង អ៊ុយប៉ាង សារព័ត៌មាន​កោះសន្តិភាព បរិច្ចាគ​ថវិកា ២​លាន​រៀល​

៤០-​ឯកឧត្តម កង ណែម និង​លោកជំទាវ បរិច្ចាគ​ថវិកា ២​លាន​រៀល​

៤១-​ឯកឧត្តម អ៊ុក ដាម​រី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​លោកជំទាវ បរិច្ចាគ​ថវិកា ១​ពាន់​ដុល្លារ​

៤២-​លោក ហ៊ាង រតនា និង​លោកស្រី បរិច្ចាគ​ថវិកា​១​ពាន់​ដុល្លារ​

៤៣-​លោក Park Sang Ho ក្រុមហ៊ុន Wonlim Construction Co., Ltd បរិច្ចាគ​ថវិកា ១​ពាន់​ដុល្លារ​

៤៤. លោកស្រី ឱក សុគន្ធ​កញ្ញា និង​ស្វាមី បរិច្ចាគ​ថវិកា ១​ពាន់​ដុល្លារ​

៤៥-​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​លោកជំទាវ លាង ហៃ ជាវ​តា​យ បរិច្ចាគ​ថវិកា ២​ម៉ឺន​ដុល្លារ​

៤៦-​ឧកញ៉ា ទៀ វិចិត្រ និង​លោកជំទាវ បរិច្ចាគ​ថវិកា ៥​ម៉ឺន​ដុល្លារ​

៤៧-​ឧកញ៉ា​បណ្ឌិត ឡា​ច សំរោង ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ឥន្ទ្រ​វិជ្ជា ( UI) បរិច្ចាគ​ថវិកា ៥​ពាន់​ដុល្លារ​

៤៨-​ឧកញ៉ា ផែ ហុកឈួន និង​លោកជំទាវ អ៊ឹង ស៊ីស្រ៊ន បរិច្ចាគ ២​ម៉ឺន ៥​ពាន់​ដុល្លារ​

​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ថវិកា ដែល​សប្បុរសជន​ចូលរួម​នេះ នឹង​ចាត់ចែង​ជួយសង្គ្រោះ​បន្ទាន់ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។ ក្នុងករណី មាន​សប្បុរសជន ចង់​ចូលរួម​បន្ថែមទៀត​សូម​ទាក់ទង​លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​។  

​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា «​ស្រឡាញ់គ្នា ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ ក្នុង​គ្រា​លំបាក​»៕​

អត្ថបទដែលជាប់ទាក់ទង
ខេត្តកំពង់ស្ពឺ រៀបចំ​ពិធី​គោរពព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ
ព័ត៌មានជាតិ
ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ខួប​គម្រប់ ៨​ឆ្នាំ ប្រារព្ធ​នៅ​ព្រះ​បរម​រូប នៅ​សួនច្បារ​វិមានឯករាជ្យ​
ព័ត៌មានជាតិ
មកដល់​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើន​ដល់​ជាង ១៩​ម៉ឺន​នាក់ ស្លាប់ ១៣​នាក់ នៅ ២៥៨​ឃុំ​សង្កាត់ ក្នុង ១៩​ខេត្ត​រាជធានី​
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃទី​១៤ ខែតុលា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់បោះជំរំព័ទ្ធវិមានរដ្ឋាភិបាល ៣ថ្ងៃ ដើម្បីទាមទារឲ្យ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់ អូចា ចុះពីតំណែង
ព័ត៌មានជាតិ
BREAKING NEWS: ប្រជាពលរដ្ឋរស់នៅចំណុចផ្សារព្រែកជ្រៃ ផ្លូវ ២១៧ ចំការដូង កំពុងជម្លៀសចេញទាំងយប់ហេីយ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី