កម្លាំងចម្រុះ​របស់​អាជ្ញា​ធរ និង​សមត្ថកិច្ច ខ្វែងដៃខ្វែងជើង ចុះជួយ​ពលរដ្ឋ​!​
SWIFT NEWS ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បន្ទាប់ពី​មាន​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ខ្លាំង ស្ទើរ​ទូទាំង​ប្រទេសមួយ​រយៈ​មក នៅ​ថ្ងៃទី​១៣-១៤ ខែតុលា ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត ឡើង​ខ្ពស់ ហូ​រលើ​ខ្នង​ទំនប់ ទឹក​បែក​វាល ជន់​លិច​ដល់់​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្នុង​កាលៈទេសៈ​នេះ ដោយ​បានទទួល​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង ចុះ​ដល់ទី​តាំង​លិច​ទឹក ដើម្បី​ចូលរួម​សហការ​ជាមួយ​កម្លាំងចម្រុះ​ជាច្រើន​ទៀត ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង​និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​អង្គរក្ស បានចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក៏​ដូច​នាំយក​មី ទឹក​សុទ្ធ និង​សម្ភារ​: ថវិកា​មួយចំនួនទៀត ដើម្បី​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង
ព្រះរាជ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេចព្រះ នរោត្តម សីហនុ ខួប​គម្រប់ ៨​ឆ្នាំ ប្រារព្ធ​នៅ​ព្រះ​បរម​រូប នៅ​សួនច្បារ​វិមានឯករាជ្យ​
ព័ត៌មានជាតិ
មកដល់​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ ចំនួន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កើន​ដល់​ជាង ១៩​ម៉ឺន​នាក់ ស្លាប់ ១៣​នាក់ នៅ ២៥៨​ឃុំ​សង្កាត់ ក្នុង ១៩​ខេត្ត​រាជធានី​
ព័ត៌មានជាតិ
Good News៖ នៅ​ថ្ងៃទី​១៤ ខែតុលា នៅ​កម្ពុជា មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​!
ព័ត៌មានជាតិ
ក្រុមបាតុកររាប់ពាន់នាក់បោះជំរំព័ទ្ធវិមានរដ្ឋាភិបាល ៣ថ្ងៃ ដើម្បីទាមទារឲ្យ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់ អូចា ចុះពីតំណែង
ព័ត៌មានជាតិ
BREAKING NEWS: ប្រជាពលរដ្ឋរស់នៅចំណុចផ្សារព្រែកជ្រៃ ផ្លូវ ២១៧ ចំការដូង កំពុងជម្លៀសចេញទាំងយប់ហេីយ
ព័ត៌មានជាតិ
គិត​ត្រឹម​ម៉ោង ៦​ល្ងាច ថ្ងៃទី​១៤​តុលា សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ថវិកា​ពី​សប្បុរសជន សម្រាប់​ជួយ​ប្រជាជន ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង បាន​ជាង ៥​លាន ៤​សែន​ដុល្លារ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី