នៅ​ប៉ៃលិន ក៏​កើតមាន​ជំនន់​ទឹកភ្លៀង​ដែរ​!​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ថា នៅ​ខេត្ត​ប៉ៃលិន ផលប៉ះពាល់ និង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ មាន​ដូចខាងក្រោម​៖

១.​ក្រុងប៉ៃលិន​

  - ទឹក​ជន់​ចូល​ផ្ទះ​ចំនួន ៥៤​ខ្នង (​ទឹក​ស្រក​វិញ​អស់ហើយ​) ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន 

២.​ស្រុក​សាលា​ក្រៅ​

  - ទឹក​ជន់​លិច​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៣៩៨​ខ្នង សាលារៀន ០១​កន្លែង វត្ត​ចំនួន ០២​កន្លែង (​ស្រក​វិញ ៣៥​ខ្នង​ផ្ទះ ក្រៅពីនោះ ទឹក​កំពុង​បន្ត​ឡើង និង​កំពុង​បន្ត​ជន់​ចូល​ចំណុច​ផ្សេងទៀត​)​។​

   - ទូទាំង​ស្រុក​សាលា​ក្រៅ ទឹក​កំពុង​ហូរ​កាត់​លើ​ខ្នង​ទំនប់ ០១​ខ្សែ​ប្រវែង​២៥០​ម ខ្នង​ប្រឡាយ ០៦​ខ្សែ ប្រវែង​១២០០​ម ទ្វារ​ទឹក​ចំនួន ០៥​កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ព្រមទាំង​ដី​កសិកម្ម​មួយចំនួន​ផងដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា ប្រសិនបើ​ពុំមាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេ នោះ​ឃុំ​សាលា​ក្រៅ និង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ទឹក​និង​ចាប់ផ្តើម​ស្រក​ចុះបណ្តើរៗ​វិញ នៅ​យប់​នេះ​។ ចំពោះ​ឃុំ​/​សង្កាត់​ផ្សេងៗ​ទៀត ទឹកបាន​ស្រក​ចុះ​ជិត​អស់ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
ឯកឧត្ដម សៅ សុខា អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង បង្កើន​ការប្រុងប្រយ័ត្ន​
ព័ត៌មានជាតិ
ការតស៊ូមតិប្រធានាធិបតីលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ត្រូវបានលុបចោល
ព័ត៌មានជាតិ
តុល្យការ​បឋម បង្កដោយ​គ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ គិត​មកដល់​ថ្ងៃទី​១០​តុលា​នេះ​
ព័ត៌មានជាតិ
ស្ត្រីម្នាក់កំពុងសម្រាលកូននៅលើផ្ទះដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះបានដោយជោគជ័យ
ព័ត៌មានជាតិ
កឋិនទានសាមគ្គីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដង្ហែទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ដើម្បីកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនថែមទៀត
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី