កឋិនទានសាមគ្គីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដង្ហែទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ដើម្បីកសាងសមិទ្ធផលនានាក្នុងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនថែមទៀត​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(កណ្តាល)៖ ថ្ងៃសៅរិ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តជ្រោយស្នោ ស្ថិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីនាំយកបច្ច័យទៅប្រគេន ព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាស។

កឋិនទាននេះបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទីរសៀល ជួបជុំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅទីស្តីការក្រសួង ដើម្បីចូលរួមពិធីក្រុងពាលីប្រារព្វធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចសម្តែងធម្មទេសនា លុះព្រឹកឡើងថ្ងៃសៅរិ៍ ៨រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦:០០ព្រឹក ជួបជុំមន្ត្រីរាជការ និងពុទ្ធបរិស័ទនៅទីស្តីការក្រសួង ដង្ហែដោយរថយន្តឆ្លងកាត់រាជធានីភ្នំពេញបន្តដំណើរតាមផ្លូវជាតិលេខ២១ ឆ្លងស្ពានកោះធំឆ្ពោះទៅកាន់វត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ក្នុងចំណោមវត្តដាច់ស្រយាលទាំងឡាយក្នុងស្រុកកោះធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេកដែលបានឃើញមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើងប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ យើងមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជូននូវកុសលផលបុណ្យចំពោះមន្រ្តីរាជការ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានសុខចម្រុងចម្រើន មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជារៀងរហូតទៅ៕

អត្ថបទដែលជាប់ទាក់ទង
យុវជន​ជាង ២០០​នាក់ បាន​យល់​​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ក្នុង​ទស្សនៈកិច្ច​សិក្សា​រយៈពេល ១៥​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​កោះ​ថ្ម និង​ស្តូប​វិមាន ២​ធ្នូ
ព័ត៌មានជាតិ
ឯកឧត្ដម សៅ សុខា អញ្ជើញ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​រមាសហែក​
ព័ត៌មានជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នករស់នៅ​តាម​បណ្តោយ​ដងស្ទឹង​សង្កែ និង​តំបន់​ទំនាប​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង បង្កើន​ការប្រុងប្រយ័ត្ន​
ព័ត៌មានជាតិ
ការតស៊ូមតិប្រធានាធិបតីលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ត្រូវបានលុបចោល
ព័ត៌មានជាតិ
តុល្យការ​បឋម បង្កដោយ​គ្រោះទឹកជំនន់ នៅ​ខេត្តពោធិ៍សាត់ គិត​មកដល់​ថ្ងៃទី​១០​តុលា​នេះ​
ព័ត៌មានជាតិ
ស្ត្រីម្នាក់កំពុងសម្រាលកូននៅលើផ្ទះដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងពលតូចថ្មើរជើងលេខ៥៣ បានជួយសង្គ្រោះបានដោយជោគជ័យ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី