លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA៖ ផ្នត់គំនិត២យ៉ាង របស់មនុស្សដែលគួរឱ្យពិចារណា​
SWIFT NEWS ថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បានបង្ហាញពី ផ្នត់គំនិត២យ៉ាងរបស់មនុស្សដែលគួរឱ្យយើងត្រូវពិចារណា។ នៅក្នុងលោកយើងនេះមានការបែងចែកមនុស្សដែលមានផ្នត់គំនិតជាពីរសណ្ឋាន ពីព្រោះពួកគេប្រើការគិត ប្រើការមើលឃើញផ្សេងៗគ្នារហូតក្លាយជាទម្លាប់ រីឯផលវិញក៏ទទួលបានតាមទម្លាប់របស់ពួកគេដែរ។ 

-សណ្ឋានផ្នត់គំនិតនៃមនុស្សទី១៖ ពួកគាត់មានការស្រលាញ់អ្វីមួយឬចង់បានអ្វីមួយឲ្យបានសម្រេច  ក៏ប៉ុន្តែពួកគាត់ មើលមិនឃើញពីរបៀប ឬ  វិធីសាស្ត្រ ដែលត្រូវធ្វើឱ្យបានសម្រេចនោះឡើយ ពីព្រោះពួកគាត់រវល់តែមានហេតុផល នៃចំណុចឧបសគ្គ និងមើលឃើញតែហេតុផលនៃភាពបរាជ័យ  ឧទាហរណ៍ ដូចជាពួកគាត់ មើលឃើញតែរឿងលំបាកដោយសារតែអាកាសធាតុ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ឬដោយសារតែអ្នកនេះឬអ្នកនោះ ហេតុដូច្នេះហើយ មិនឲ្យពួកគាត់សម្រេចចិត្តដើរឆ្ពោះទៅកន្លែងដែលពួកគេចង់បានឡើយ។ «មានភាពបរាជ័យដ៏ធំ កើតឡើងដែលយើងមើលឃើញតែពីភាពបរាជ័យរបស់ អ្នកដទៃហើយក៏បានផ្សាភ្ជាប់មកចំពោះខ្លួនយើង»។

-ផ្នត់គំនិតនៃមនុស្សទី២៖

«អ្នកសម្រេចចិត្ត អ្នកធ្វើ អ្នករៀនពីការធ្វើ អ្នកស្វែងរកដំណោះស្រាយ»

នៅពេលដែលពួកគេចង់បានអ្វីមួយ ឬចង់ឲ្យសម្រេចអ្វីមួយពួកគេនិងយកចិត្តទុកដាក់ផ្ដោតជាពិសេសគិតស្វែងរកវិធីដើម្បីធ្វើឲ្យបានសម្រេច គោលបំណងរបស់ខ្លួន   ហើយពួកគេមិនបានផ្ដោតទៅលើអ្វីដែលពួកគេមិនមានឡើយ។

ពួកគេជាប់រវល់តែកែច្នៃនិងថែទាំអ្វីដែលនៅជុវិញខ្លួនរបស់ពួកគេ ដើម្បីឲ្យក្លាយជាយានសម្រាប់គោលដៅដែលពួកគេចង់ទៅឬក៏អ្វីដែលពួកគេចង់ឲ្យបានសម្រេច ពួកគេ មិនចាប់អារម្មណ៍ចំពោះពាក្យថាលំបាកឬ ការបរាជ័យឡើយ។

និយាយរួមគ្រប់យ៉ាងដែលពួកគេមានគឺការ អត់ធ្មត់ ភាពមិនចុះចាញ់ និងមានភាពបត់បែន ជាពិសេសទៀតនោះពួកគេបង្កប់នូវក្ដីរីករាយ និងក្ដីស្រលាញ់នៅតាមដងផ្លូវធ្វើដំណើររបស់ពួកគេ ហើយពួកគេតែងតែប្រកាន់ភ្ជាប់នៅគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដែលថា «ការមិនសម្រេចចិត្តពីព្រោះការខ្លាចបរាជ័យវាជាការបរាជ័យរួចទៅហើយ» ពួកគាត់រៀនដើម្បីឱ្យយល់ ដើម្បីបត់បែន ពួកគាត់រៀនដើម្បីធ្វើការសម្រេចចិត្តតូចៗជារៀងរាល់ថ្ងៃដែលក្លាយជាទម្លាប់រៀនបានលឿន និងសម្រេចចិត្តរៀនតាមដងផ្លូវដែលពួកគេធ្វើដំណើរទៅរកទិសដៅរបស់ពួកគេ។

អត្ថបទខាងលើ និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. ដែលមាន PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ), PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) និងPAPAYA GARDEN ( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)៕

អត្ថបទដែលជាប់ទាក់ទង
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ជា​ស្ត្រី​ជនជាតិ​បារាំង ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ​
ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវេទិកាក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នៅស្រុកសាមគ្គីមានជ័យ
ព័ត៌មានជាតិ
អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ ស្ថានភាពទឹក និងផលប៉ះពាល់តិចតួច ដោយសារជំនន់ទឹកភ្លៀង នៅ០៥ឃុំ ក្នុងស្រុកអូរជ្រៅ
ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់កំពុងចុះអន្តរាគមន៍ ខណៈស្ថានភាពទឹកស្ទឹងពោធិ៍សាត់កំពុងហក់ឡើងយ៉ាងខ្លាំងនៅយប់នេះ
ព័ត៌មានជាតិ
ឯកឧត្តម ងួន រតនៈ ប្រធានគណៈបងញ្ជាការឯកភាពរដ្ឋបាលខេត្តបាន ប្រើប្រាស់នូវកម្លាំងសរុប ដើម្បីជួយជំលៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពប្រកបដោយសុវត្ថិភាព
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី