ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួន ដោយបានពិភាក្សាអំពីបញ្ហាប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានជួបជាមួយ​តំណាង​គណ​បក្ស​​នយោបាយមួយចំនួន ដោយបានពិភាក្សាអំពីបញ្ហាប្រជាធិបតេយ្យពហុបក្សនៅកម្ពុជា។

នៅក្នុងរូបភាពមួយសន្លឹក ដែលបង្ហោះជាសាធារណៈក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអា​មេរិក​ប្រចាំ​កម្ពុជា​ បានបង្ហាញថា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានជួបជាមួយលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, លោក មុត ចន្ថា អតីតមន្ត្រីនៃអតីតគណបក្ស​សង្រ្គោះ​ជាតិ, លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន, លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណ​បក្សខ្មែរក្រោក, និងតំណាងគណបក្សនយោបាយមួយចំនួនទៀត។

ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានសរសេរថា «លោកឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy នៅថ្ងៃនេះ បានជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួន នៅប្រទេសកម្ពុជា ដើម្បីពិភាក្សាពីប្រជាធិបតេយ្យពហុបក្ស នៅក្នុងព្រះរាជាណាចក្រនេះ។ សហរដ្ឋអាមេរិក គាំទ្រប្រជាជនកម្ពុជា និង សិទ្ធិរបស់គេស្របតាមធម្មនុញ្ញ ដើម្បីប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន»៕ 


អត្ថបទដែលជាប់ទាក់ទង
ព្រះមហាក្សត្រ និងសម្តេចម៉ែ ​ប្រទានព្រះរាជសាររំលែកមរណទុក្ខជូនសម្តេចព្រះឧត្តមបញ្ញាកត្តិបណ្ឌិត ដួង ផង់ ​ចំពោះមរណភាពនៃញោមស្រីបង្កើតក្នុងជន្មាយុ ១១៣ឆ្នាំ ​
ព័ត៌មានជាតិ
អ្នក​ធ្លាប់​ចូល​ហាង​កាហ្វេ Hidden Coffee នៅ​ផ្លូវ​២០០២ ក្នុង​សង្កាត់​ទឹកថ្លា កាលពី​ថ្ងៃទី​៤​ធ្នូ ពី​ម៉ោង ៣:៣០​នាទី​-៤:០០​នាទី​រសៀល សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​
ព័ត៌មានជាតិ
Good News៖ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន ៧​នាក់ ក្នុងនោះ មាន ៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២៨​វិច្ឆិកា​
ព័ត៌មានជាតិ
កងទ័ព​កម្ពុជា​-​ថៃ បាន​សហការគ្នា ចុះ​ដាក់​ម៉ាស៊ីន (GPS) វាស់​តាម​ខ្សែបណ្តោយ​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ស្រុក​កំរៀង​
ព័ត៌មានជាតិ
រាជរដ្ឋាភិបាល តែងតាំង​សមាសភាព​នៃ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន រំភើបទឹកចិត្តប្រជាជនចូលរួមបរិច្ចាគ ទិញវ៉ាក់សាំង ដោយចាត់ទុកជា ចលនាជាតិ នៃខឿនការពារសុខភាពប្រជាជន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី