(សហរដ្ឋអាមេរិក)៖ តួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ៣សែននាក់ ស្របពេលដែលនៅទូទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ដោយបុគ្គលិកសុខាភិបាល ជាអ្នកមានអទិភាព ចាក់មុនគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ដោយសាកលវិទ្យាល័យចន ហបគីន ពីទិន្នន័យដែលផ្តល់ដោយអាជ្ញាធរសុខាភិបាលនៅទូទាំងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាតួលេខពិតប្រាកដនៃចំនួនអ្នកស្លាប់ត្រូវបានគេជឿជាក់ថាអាចច្រើនជាងនេះ។
រយៈពេល៤ខែ កូវីដ-១៩ បានសម្លាប់ពលរដ្ឋអាមេរិកចំនួន១សែននាក់ ប៉ុន្តែដោយសារអាកាសធាតុត្រជាក់ មនុស្សម្នាមិនមានការពាក់ម៉ាស ជួបជុំគ្នានៅថ្ងៃឈប់សម្រាក ធ្វើឱ្យវីរុសឆ្លងបានយ៉ាងងាយ ដោយបច្ចុប្បន្នប្រទេសមហាអំណាចនេះមានករណីឆ្លងកូវីដ-១៩ ចំនួនជាង១៦លាននាក់៕



