(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹង ជ្រើសរើសយកអតីតអភិបាលរដ្ឋ Michigan លោកស្រី Jennifer Granholm ធ្វើជារដ្ឋមន្ត្រីក្រសួងថាមពល នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ប្រសិនបើមានការអនុម័តពីព្រឹទ្ធសភា លោកស្រី Jennifer Granholm នឹងធ្វើជារដ្ឋមន្ត្រីក្រសួងថាមពលដោះស្រាយបញ្ហា ជំរុញឱ្យមានការប្រើប្រាស់នូវថាមពលកកើតឡើងវិញ ដែលរដ្ឋបាលលោក Biden បានសង្កត់ធ្ងន់លើវិធានការណ៍ទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
សូមរំលឹកថាលោកស្រី Jennifer Granholm មានវ័យ៦១ឆ្នាំ ជាអភិបាលក្រុងស្ត្រីដំបូងគេរបស់រដ្ឋ Michigan ដែលបម្រើការងាររយៈពេល ២អាណត្តិ ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១៕



