TOP NEWS: ទីបំផុតមេដឹកនាំរបស់ប្រទេសប្រេស៊ីល និងម៉ិកសិក បានផ្ញើសារអបអរសាទរលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ នៅទីបំផុតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DW នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថាកន្លងផុតជាច្រើនសប្តាហ៍ មេដឹកនាំនៅលើពិភពលោកស្ទើរតែទាំងអស់ បានអបអរសាទរមកកាន់លោក Joe Biden ។ ទោះយ៉ាងណាប្រមុខរដ្ឋអាមេរិកឡាទីនទាំងពីរ ក៏ដូចជារុស្សី បានរង់ចាំលទ្ធផលបោះឆ្នោតដោយចេញពីអង្គបោះឆ្នោតជាមុនសិន ទើបមេដឹកនាំទាំងនោះបានផ្ញើសារអបអរសាទរតាមក្រោយ៕

អត្ថបទដែលជាប់ទាក់ទង
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី