សម្តេច​តេ​ជោ ហ៊ុន សែន រំភើប​ចិត្តនឹង​សប្បុរសជន ដែល​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​វ៉ាក់សាំង​កូ​វីដ​១៩​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​រំលោភ​ចិត្ត​នៅពេល​សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋាន បាន​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​វ៉ា​ក់សាង​កូ​វីដ​១៩​។ ចលនា​មហាជន​ផុសផុល​នេះ គឺជា​ខឿន​ការពារ​សុខភាព​ប្រជាជន​យើង ដែល​សម្តេច នឹកស្មាន​មិន​ដល់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បដិសេធ​នឹង​ការ​លើកឡើងថា សម្តេច​រ៉ៃ​អង្គាស​ថវិកា​នេះ ដើម្បី​យកមក​បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ​។ តែ​សម្តេច​ថា ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ ក្នុង​១​ខែៗ គឺ​រាជរដ្ឋាភិបាល ចំណាយ​ដល់​ទៅ ២០០​លាន​ដុល្លារ​។​

​សម្តេច​បន្ថែមថា ការលើកឡើង​នោះ គឺជា​ការប្រមាថ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ក៏ដូចជា​ការប្រមាថ​លើ​ព្រះករុណា ព្រះមហាក្សត្រ ដែល​បាន​ចូលរួម​ថវិកា​ជូន​រាជរដ្ឋាភិបាល ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​៧ ខែធ្នូ មកដល់ពេលនេះ​។​

​សម្តេច​តេ​ជោ បញ្ជាក់ថា «​មាន​អ្នកខ្លះ​ចូល ៤០០០​រៀល ... ទឹកប្រាក់​នេះ មិន​ច្រើន​ទេ តែ​ទឹកចិត្ត​វា​ធំ​ណាស់​...»​។​

​រហូតមកដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល ទទួលបាន​ថវិកា​សរុប​ពី​សប្បុរសជន ៣៨៤១១​នាក់ ដែលមាន​ទឹកប្រាក់​ជាង ៤៨ លាន​ដុល្លារ និង​ប្រាក់រៀល​ជាង ៣៩០០ លាន​រៀល​៕​

អត្ថបទដែលជាប់ទាក់ទង
រីករាយក្នុងថ្ងៃចម្រើនជន្មាយុរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​គម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា កម្ពុជា មិនទាន់​ច្បាស់​ថា ទិញ​វ៉ាក់សាំង​កូ​វីដ​ពី​ប្រទេស​ណា​ទេ តែ​ត្រូវ​ធ្វើតាម​យន្តការ កូ​វ៉ា​ក់ Covax
ព័ត៌មានជាតិ
បទល្មើសព្រៃឈើនៅតែមិនថមថយ! ​បង្ក្រាបឈើខុសច្បាប់ជាង ៣,៥តោនត្រឹមតែមួយសប្តាហ៍​ ខណៈក្នុងមួយឆ្នាំមានតែ ​៥,៥តោនប៉ុណ្ណោះ
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​បំភ្លឺទាក់ទងនឹងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩​ នារយៈពេល​ខ្លីកន្លងមក​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ជាថ្មី​ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ត្រូវ​ចាក់​ដោយ​មិន​យកប្រាក់​ទេ​!
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ​អស់លោកថាខ្ញុំល្ងង់ក៏បានដែរ ​តែល្ងង់មួយនេះ ​អង្គុយលើកៅអីនាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំមកហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី