BREAKING NEWS: អង្គបោះឆ្នោត បោះឆ្នោតជ្រើសរើស​លោក Joe Biden ជា​ប្រធានាធិបតីទី៤៦​របស់​សហរដ្ឋអាមេរិក​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សហរដ្ឋអាមេរិក)៖ អង្គបោះឆ្នោត នៅថ្ងៃច័ន្ទ (វេលានៅសហរដ្ឋអាមេរិក) បានបោះឆ្នោតជ្រើសរើសលោកJoe Biden មកពីគណបក្ស​ប្រជាធិបតេយ្យ ជា​ប្រធានាធិបតីទី៤៦​របស់​សហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

លោក Biden ទទួល​បាន​អង្គបោះឆ្នោត​សរុប​ចំនួន ៣០៦ ដែលជាជ័យជម្នះមួយព្រោះបេក្ខជន​ប្រធានាធិបតីម្នាក់​ត្រូវ​ការ​អង្គបោះឆ្នោត​ចំនួន​ ២៧០ ដើម្បី​ឈ្នះ​។

នៅព្រឹកថ្ងៃដដែល អង្គបោះឆ្នោតក្នុងរដ្ឋ Swing states ដែលមាន Arizona, Georgia, Michigan, Nevada, Pennsylvania និង Wisconsin ក៏បានបោះឆ្នោតអោយលោក Biden ដែលនឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
ឃាតករតាម Twitter ត្រូវបានតុលាការជប៉ុន សម្រេចកាត់ទោសប្រហារជីវិត
អន្តរជាតិ
TOP NEWS: ទីបំផុតមេដឹកនាំរបស់ប្រទេសប្រេស៊ីល និងម៉ិកសិក បានផ្ញើសារអបអរសាទរលោក Joe Biden ចំពោះជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការ
អន្តរជាតិ
ស្ថានទូតកម្ពុជា ​ត្រៀមរៀបចំកម្មវិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍​ លើកទី៧០ ​នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ​
អន្តរជាតិ
វិមានក្រឹមឡាំង៖ ប្រធានាធិបតីលោក ពូទីន ផ្ញើសារអបអរសាទរ លោក ចូ បៃឌិន ក្រោយអង្គបោះឆ្នោតសហរដ្ឋអាមេរិកទទួលស្គាល់ជ័យជម្នះ
អន្តរជាតិ
គិលានុប្បដ្ឋាយិកាម្នាក់នៅញូវយ៉ក ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ចង់ឱ្យពលរដ្ឋអាមេរិកមានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង
អន្តរជាតិ
TOP NEWS: ចំ​នួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ទៅ៣សែននាក់ ខណៈការវ៉ាក់សាំងក្នុងប្រទេសមហាអំណាចនេះកំពុងចាប់ផ្តើម
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី