(អន្តរជាតិ)៖ មន្ត្រីនិយាយថា ពលរដ្ឋរដ្ឋអាមេរិក នៅញូវយ៉ក នឹងចាប់ផ្តើមទទួលថ្នាំបង្ការមេរោគកូវីដ១៩ Pfizer / BioNTech ចាប់ពីថ្ងៃច័ន្ទនេះ បន្ទាប់ពីវាក់សាំងនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់។
លោក Gustave Perna ដែលកំពុងទទួលខុសត្រូវត្រួតពិនិត្យការចែកចាយ បានថ្លែងថា វ៉ាក់សាំងចំនួន ៣លានដូសដំបូង នឹងត្រូវបញ្ជូនទៅគ្រប់រដ្ឋទាំងអស់។ លោកថ្លែងថា «យើងរំពឹងថា ទីតាំងចំនួន ១៤៥កន្លែង នៅទូទាំងរដ្ឋទាំងអស់ នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃចន្ទនេះ ហើយ ៤២៥កន្លែងផ្សេងទៀត ទទួលនៅថ្ងៃអង្គារ និង៦៦ទីតាំងចុងក្រោយ ទទួលនៅថ្ងៃពុធ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា មានជនជាតិអាមេរិកជិត៣សែននាក់ បានស្លាប់ដោយសារCovid-19 ហើយអ្នកឆ្លងជាង ១៦,២លាននាក់។
វ៉ាក់សាំងនេះផ្តល់នូវប្រសិទ្ធភាពការពាររហូតដល់៩៥% ប្រឆាំងនឹង Covid-19 ហើយត្រូវបានគេចាត់ទុកថា មានសុវត្ថិភាព។ ចក្រភពអង់គ្លេស បានចាក់វ៉ាក់សាំងនេះមុនគេ៕




