អង្គ​បោះឆ្នោត​សហរដ្ឋអាមេរិក នឹងជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​ជា​ផ្លូវការ​ជ្រើសរើស​លោក Joe Biden ជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(អន្តរជាតិ)៖ អង្គ​បោះឆ្នោត​សហរដ្ឋ​អាមេរិក នឹងជួបប្រជុំគ្នាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈប្រធានាធិបតី Donald Trump នៅតែ​បន្ដ​បដិសេធ​លទ្ធផលឆ្នោតថាមានការក្លែងបន្លំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

​យោងតាមលទ្ធផលបោះឆ្នោតប្រធានាធិបតីដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Biden មកពីបក្ស​ប្រជាធិបតេយ្យ ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៨១.៣លាននាក់ ទទួលបាន អង្គបោះឆ្នោត ៣០៦រូប ខណៈលោក Trump មកពីបក្សសាធារណរដ្ឋ ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៧៤.២លាននាក់ ទទួលបានអង្គបោះឆ្នោត ២៣២រូប។

សូមរំលឹកថា នៅសហរដ្ឋអាមេរិក ប្រជាជនមិនមែនជាអ្នកបោះឆ្នោត ជ្រើសរើសប្រធានាធិបតីដោយផ្ទាល់ឡើយដូច្នេះការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នឹង​មិនទាន់យកជាផ្លូវការ រហូត​ទាល់តែ​អង្គបោះឆ្នោត​នៃ​រដ្ឋ​ទាំង ៥០ ជួប​ប្រជុំ​គ្នា​ដើម្បី​បោះឆ្នោត​សម្រេច​ចុងក្រោយ។

អង្គ​បោះឆ្នោត​សហរដ្ឋ​អាមេរិក នឹងជួបជុំគ្នានៅថ្ងៃច័ន្ទ​ (វេលានៅសហរដ្ឋអាមេរិក) នឹង​បោះឆ្នោត​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​រូប​ណា​ដែល​បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​របស់​ពួកគេ៕


អត្ថបទដែលជាប់ទាក់ទង
គិលានុប្បដ្ឋាយិកាម្នាក់នៅញូវយ៉ក ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ចង់ឱ្យពលរដ្ឋអាមេរិកមានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំង
អន្តរជាតិ
TOP NEWS: ចំ​នួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ទៅ៣សែននាក់ ខណៈការវ៉ាក់សាំងក្នុងប្រទេសមហាអំណាចនេះកំពុងចាប់ផ្តើម
អន្តរជាតិ
BREAKING NEWS: អង្គបោះឆ្នោត បោះឆ្នោតជ្រើសរើស​លោក Joe Biden ជា​ប្រធានាធិបតីទី៤៦​របស់​សហរដ្ឋអាមេរិក
អន្តរជាតិ
TOP NEWS: អាមេរិក ត្រៀមខ្លួន សម្រាប់ការចាក់វ៉ាក់សាំង Covid-19 លើកដំបូង នៅថ្ងៃចន្ទនេះ ខណៈអ្នកស្លាប់កើនដល់ជិត ៣សែននាក់
អន្តរជាតិ
BREAKING NEWS: ខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅ ញូវយ៉ក សហរដ្ឋអាមេរិក
អន្តរជាតិ
BREAKING NEWS: ប្រទេសសិង្ហបុរី សម្រេចជ្រើសយកវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech
អន្តរជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី