(អន្តរជាតិ)៖ ស្របពេលទាំងអង់គ្លេស និងសហរដ្ឋអាមេរិក ព្រមទាំងប្រទេសមួយចំនួនបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ក្នុងពេលឆាប់ៗនេះ គឺជាឱកាសមួយសម្រាប់ស្តារឡើងនូវសេដ្ឋកិច្ចពិភពលោក។
យោងតាមក្រុមអ្នកវិភាគ Wall Street បានព្យាករណ៍ថាត្រឹមឆ្នាំ២០២១ ក្រុមហ៊ុន Pfizer និង Moderna នឹងរកចំណូលបាន ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំងកូវីដ-១៩ ដោយចំណូលទាំងនោះ មិនបានរាប់ទាំងទឹកប្រាក់ដែលក្រុមហ៊ុនបានទទួលបានពីកុងត្រាដែលលក់ឱ្យរដ្ឋាភិបាលនានា ក្នុងការជួយបញ្ចប់ការឆ្លងរាតត្បាតជំងឺដ៏អាក្រក់បំផុតនេះ។
ក្នុងនោះផងដែរ ក្រុមហ៊ុនឱសថ Pfizer នឹងបែងចែកចំណូលជាមួយនឹងក្រុមហ៊ុន BioNTech (BNTX) ដែលជាក្រុមហ៊ុនអាឡឺម៉ង់ដែលខ្លួនបានសហការជាមួយដើម្បីបង្កើតវ៉ាក់សាំងកូវីដ-១៩នេះ។
អ្នកជំនាញបានរំពឹងថាក្រុមហ៊ុន Pfizer នឹងទទួលបានប្រាក់ចំនួន ៩,៣ ពាន់លានដុល្លារបន្ថែមទៀតក្នុងការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ ២០២២ និង ២០២៣ ខណៈដែលពិភពលោកអាចនឹងនៅតែបន្តចាក់វ៉ាក់សាំង៕



