(ភ្នំពេញ)៖ អស្ចារ្យណាស់! ចាកគ័រ (Jaguar) គម្រោងនឹងប្រារព្ធខួបទី60 នៃរថយន្តស្ព័រ E-Type ក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនូវការវិវត្តន៍ថ្មី ពី E-Typeនោះគឺ Jaguar F-Type។
ពិតជាពិសេសរបស់គេមែន ឡានម៉ាកចាកគ័រ (Jaguar) គំរោងនឹងផលិតឡាន Jaguar F-Type ដែលត្រូវបានរចនាបទដោយដៃតែម្តងហើយមានត្រឹមតែ60គ្រឿងតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងឡានមួយគ្រឿង មួយគ្រឿងមិនមែនចេះតែផលិតទេ គឺត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ពីអង្គភាពជំនាញពិសេសពី Jaguar Land Rover គឺអង្គភាព SV (Special Vehicle) Bespoke។
បើនិយាយពីពណ៌វិញគឹដឹងតែប្លែកម៉ងជាមួយនឹងពណ៌ដើមរបស់ E-Type ដែលពុំធ្លាប់មានក្នុងត្រកូល Jaguar ឡើយចាប់តាប់ពីឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបង្ហាញខ្លួនសារជាថ្មីនៅលើរថយន្ត Jaguar F-Type នេះតែម្តង។
Jaguar F-Type Heritage 60 Edition ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹងកញ្ចក់មើលក្រោយតាមការច្នៃរបស់ E-Type, ផ្លាកសញ្ញាខួបទី60 និងផ្លាកសញ្ញាបញ្ជាក់ថា ជារថយន្ត១ក្នុងចំណោម៦០គ្រឿងផងដែរ។
បើគ្រឿងបច្ចេកវិទ្យាខាងក្នុងរបស់ Jaguar F-Type Heritage 60 Edition គឺអស់ស្ទះ ដែលមានបញ្ចូលមកជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរពិសេសៗមួយចំនួនដូចជា អេក្រង់កុងទ័រ 12.3 អ៊ីញ, ប្រព័ន្ធ Display Touch Pro, និង Apple Carplay ផងដែរ។
ចម្ងល់ប្រាកដជាកើតមានឡើងហើយថា ពិធីគម្រប់ខួប៦០ឆ្នាំ នៅឆ្នាំ២០២១ ប៉ុន្តែហេតុអ្វី Jaguar F-Type Heritage 60 Edition ចាប់ផ្តើមដាក់លក់ហើយនោះ? ដោយហេតុថា ចំនួនមានកំណត់ ដូច្នេះ Jaguar ចង់ធានាថា គ្រប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចមានឱកាស និងពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណា ក្នុងការជ្រើសរើស Jaguar F-Type Heritage 60 Edition ដើម្បីចាប់ផ្តើមដំណើរ 2021 ជាមួយគ្នា។
ដូចនេះសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬ ទំនាក់ទំនងមកលេខទូរស័ព្ទ 089 999 -111 / 070 999-111 ។
http://www.jaguarcambodia.com
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia





