Good News៖ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន ៣​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ លោក ឆែម សាវុធ ជាសះស្បើយ មុនគេ​!​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៥ ខែធ្នូ​នេះ​ថា អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ ចំនួន ៣​នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នោះ​គឺ​បុរស​ជនជាតិខ្មែរ អាយុ ៥៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ប​បុរី​ប៉េង​ហួត ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ជា​អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ( លោក ឆែម សាវុធ ) ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ៣​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។ 

​រីឯ​អ្នកជា​សះស្បើយ ២​នាក់​ទៀត ក៏​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​សមាជិកគ្រួសារ​រប​ស់​អ្នកបើកបរ​ឲ្យ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ និង​បុរស​ជនជាតិខ្មែរ អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ដែលជា​អ្នក​ប៉ះពាល់​ជាមួយ​ឯកឧត្តម​អគ្គនាយក​ពន្ធនាគារ​។​

​ក្រសួងសុខាភិបាល ក៏បាន​កត់សម្គាល់ថា បុគ្គល​អ្នកជំងឺ ២​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលលទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន ២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​លទ្ធផល​ធ្វើតេស្ត អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា កាលពី​ថ្ងៃទី​១៤ ខែធ្នូ គឺមាន​សំណាក សរុប​ចំនួន ៤០៥១​សំណាក​។ ក្នុង​ចំនួន​នេះ មាន​ចំនួន ៣៥២៤​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែធ្នូ គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ ដែលជា​កុមារា អាយុ ១​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​និ​រោគ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំ​ពេប​ញ ជា​កូនប្រុស​របស់​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣០​ឆ្នាំ ដែល​វិជ្ជមាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ 

​ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ៥២៧​សំណាក់​ទៀត ដែល​ត្រូវធ្វើ​វិភាគ​បន្ត នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​សរុប​អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤១​នាក់ ( ស្ត្រី ១៩​នាក់ និង​បុរស ២២​នាក់ )​។ ក្នុងនោះ ក៏មាន​អ្នកជា​សះស្បើយ ៣​នាក់​ហើយ​។​

​ក្នុង​សេចក្តីប្រកាស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​វីរុស​កូ​វិដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត ដែលជា​អ្នកដំណើរ​ចូលមក​កម្ពុជា មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រួមមាន ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិក អាយុ ៦៦​ឆ្នាំ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ និង​ស្ត្រី​ជនជាតិ​ជប៉ុន អាយុ ៣៤​ឆ្នាំ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០​។ 

​ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ( ស្ត្រី ៨៦​នាក់ និង​បុរស ២៧៦​នាក់ )​។ ក្នុងនោះ ៣១២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ១០​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ )៕​

អត្ថបទដែលជាប់ទាក់ទង
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី ពី​ការមិន​ប្រើប្រាស់​ច្បាប់ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ទេ ទោះបី​សម្តេច​ព្រាង​លិខិត​រួច​ក៏ដោយ​!
ព័ត៌មានជាតិ
លទ្ធភាព​ឆ្នាំនេះ នឹងមិន​មានការ​ប្រឡង​បាក់​ឌុប​ទេ តែ​វាយតម្លៃ​លើ​ពិន្ទុ​ឆមាស សម្រេច​ជាប់​ធ្លាក់​តែម្តង​!
ព័ត៌មានជាតិ
TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សារ​ពិសេស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ​នេះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី