សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ទី​១៥ ខែធ្នូនេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​​មិន​មាន​បណ្តុំ​ច្រើន​ទេ​។ ចំណាត់​​ថ្នាក់​​នេះ ត្រូវ​បាន​វាយ​តម្លៃ​ ដោយអង្គការសុខភាពពិភពលោក​។​ 

ក្នុងពេលផ្តើមថ្លែងសារនៅព្រឹកនេះ សម្តេចតេជោ បាន​រម្លឹកពីប្រសាសន៍របស់សម្តេច នៅសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលសម្តេច បានលើកឡើងថា ការ​គ្រប់គ្រង​បាន ឬមិនបានលើព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ​ក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី៣០វិច្ឆិកា​ ហើយ​វិធីយកឈ្នះលើកូវីដ១៩ គឺត្រូវតាំង​ខ្លួនជាអ្នកចាញ់​។

សម្តេចតេជោ ក៏បានរម្លឹកពីការអំពាវនាវរបស់សម្តេចដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស លាងដៃ កុំចេញពីផ្ទះបើមិនចាំបាច់ និង​ធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ហើយជួយដោះស្រាយ​ស្បៀងអាហារ និងផ្តល់ថវិកាដល់ក្រុម​គ្រួសារក្រីក្រ ក្នុង ១គ្រួសារ ២ម៉ឺនរៀល ក្នុង ១ថ្ងៃ ក្នុងពេលគាត់​ជាប់ធ្វើចត្តាឡីស័ក​។

សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថា ពេល​នេះ យើង​បាន​ឆ្លង​កាត់នូវវិញ្ញាសា​ដ៏លំបាក​។ បើតាមការវាយតម្លៃ ​ការចម្លង​ក្នុង​សហគមន៍របស់យើងនេះ​ គឺជាការចម្លង​ក្នុងសហគមន៍បែបចង្កោម​ និង​តាម​ទី​កន្លែង​មួយៗ មិនមានបណ្តុំច្រើន តែក៏មិនទាន់ឆ្លងចូលក្នុងសហគមន៍ធំ នៅឡើយដែរ​។

សម្តេចតេជោ បន្តថា តាមអង្គការសុខភាពពិភពលោក​ WHO ចំណាត់នៅលើពិភពលោក​ ជាការចម្លង​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើន ដោយមាន​ ៣៣ប្រទេស ក្នុងនោះ មានកម្ពុជាផងដែរ។

​ក្រសួងសុខាភិបាល ​បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ( ស្ត្រី ៨៦​នាក់ និង​បុរស ២៧៦​នាក់ )​។ ក្នុងនោះ ៣១២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ១០​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ )។

ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤១នាក់។ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូនេះ មាន ៣នាក់ បានជាសះស្បើយហើយ៕

អត្ថបទដែលជាប់ទាក់ទង
សម្តេចតេជោ ហ៊ុន សែន៖ ​អស់លោកថាខ្ញុំល្ងង់ក៏បានដែរ ​តែល្ងង់មួយនេះ ​អង្គុយលើកៅអីនាយករដ្ឋមន្ត្រីជិត ៤០ឆ្នាំមកហើយ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន រំភើប​ចិត្តនឹង​សប្បុរសជន ដែល​ចូលរួម​បរិច្ចាគ​ថវិកា ទិញ​វ៉ាក់សាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ជាថ្មី ពី​ការមិន​ប្រើប្រាស់​ច្បាប់ ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ទេ ទោះបី​សម្តេច​ព្រាង​លិខិត​រួច​ក៏ដោយ​!
ព័ត៌មានជាតិ
លទ្ធភាព​ឆ្នាំនេះ នឹងមិន​មានការ​ប្រឡង​បាក់​ឌុប​ទេ តែ​វាយតម្លៃ​លើ​ពិន្ទុ​ឆមាស សម្រេច​ជាប់​ធ្លាក់​តែម្តង​!
ព័ត៌មានជាតិ
TOP NEWS: ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យមន្ត្រីបុគ្គលិកចូលធ្វើការវិញហើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា លោក ឆែម សាវុធ ភរិយា និង​ក្រុមគ្រួសារ​របស់គាត់ គឺជា​ជនរងគ្រោះ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី