សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោក ប្រាក់តាមបណ្តាញសង្គម​ ​បន្តកើតមាននៅកម្ពុជា​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ ខែធ្នូនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ប្រុងប្រយ័ត្នអំពីសកម្មភាពឆបោកប្រាក់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា។

នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា នាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ពិសេសលើបណ្តាញទំនាក់ទំនងសង្គម​ ​ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអ៊ីម៉ែល​របស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

៩-​ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម​ ជាបុរស​ ឬនារីស្អាតៗ​ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់​ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា​សូមក្រើនរំលឹកបងប្អូន​ មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ​ និងធ្វើសេចក្តីរាយកាណ៍​ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច​ នៅពេលជួបបទល្មើសខាងលើ៕

អត្ថបទដែលជាប់ទាក់ទង
Good News៖ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ចំនួន ៣​នាក់ ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ លោក ឆែម សាវុធ ជាសះស្បើយ មុនគេ​!
ព័ត៌មានជាតិ
កូ​វីដ​១៩ នៅថ្ងៃនេះ ឆ្លង​ថ្មី ៣​នាក់ និង​ជាសះស្បើយ ៣​នាក់​ដែរ​!
ព័ត៌មានជាតិ
អនុញ្ញាត​ឲ្យ​ផ្ទេរ​ក្របខណ្ឌ ឬ​ផ្លាស់ប្តូរ​កន្លែងធ្វើការ​រ​បស់​មន្ត្រីរាជការ នៅ​ក្រសួង និង​រាជធានី​ខេត្ត តែ​ផ្អាក​ការផ្ទេរ​នៅ​ក្រុង​ស្រុក​ខណ្ឌ ទៅ​មន្ទីរ អង្គភាព ក្រសួង​
ព័ត៌មានជាតិ
BEST TV: វឌ្ឍនភាព វារីអគ្គិសនី សេសានក្រោម២ ស្ទឹងត្រែង
ព័ត៌មានជាតិ
អស់ស្ទះ!! ​ឡានស្ព័រ​ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពលោក ក្នុងឱកាសគម្រប់ខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type
ព័ត៌មានជាតិ
អ្នក​វិទ្យាសាស្ត្រអាមេរិក ​ចាប់ដៃជាមួយ​វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ​ដើម្បីកំណត់ប្រភពនៃការរីករាលដាលជំងឺកូវីដ​១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី