សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ថ្លែងអំណរព្រះគុណចំពោះ ព្រះរាជទានថវិកា១លានដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ការទិញវ៉ាក់សាំងកូវីដ១៩​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្វាយសារលិខិត ថ្វាយព្រះមហាក្សត្រជីវិតតម្កល់លើត្បូង ដោយថ្លែងអំណរព្រះគុណជាអតិបរមា ចំពោះព្រះអង្គ ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកា៥សែនដុល្លារ ជូនសម្តេចសម្រាប់ចូលរួមទិញវ៉ាក់សាំង កូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ដដែលនេះ ក៏បានថ្វាយសារលិខិត ថ្វាយ​សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយថ្លែងអំណរព្រះគុណជាអតិបរមា ចំពោះព្រះអង្គដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកា៥សែនដុល្លារ ជូនសម្តេចសម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕ 


អត្ថបទដែលជាប់ទាក់ទង
(សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!
ព័ត៌មានជាតិ
បិទសណ្ឋាគារ ចម្ប៉ា ពេជ្រ នៅខេត្តក្រចេះ​ មនុស្ស​ចំនួន ៧១​នាក់ ត្រូវ​​បាន​​យក​​សំណាក​ ដើម្បីធ្វើតេស្ដរកកូវិដ-១៩
ព័ត៌មានជាតិ
នាយកដ្ឋានកណ្តាលសន្តិសុខ ចេញលិខិតបដិសេធ អំពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាមក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ
ព័ត៌មានជាតិ
LDP តែងតាំងលោក អ៊ី សាំងឡេង ជាអ្នកនាំពាក្យរបស់គណបក្សក្រោយរងបណ្ដឹងពី គ.ជ.ប
ព័ត៌មានជាតិ
កម្មវិធីទំនាក់ទំនងបណ្ដាញសង្គមរបស់ក្រុមហ៊ុន Facebook កំពុងតែមានភាពរអាក់រអួល
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងឯកឧត្ដម លី រស្មី ជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី