ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំងឯកឧត្ដម លី រស្មី ជាអនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជាណា​ចក្រ​កម្ពុ​ជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្ដម លី រស្មី ជាអនុរដ្ឋលេខាធិការ នៃក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្ដម លី រស្មី ត្រូវបានគេដឹង ថា ជាបុគ្គលម្នាក់ដែលជំនាញខាងផ្នែកគូប្លង់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកន្លង​មកឯកឧត្ដមបានចូលរួមគូប្លង់ជាច្រើន ដូចជា៖ អគារវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់ គណបក្សប្រជាជនកម្ពុជា,គម្រោង​សាង​សង់ផ្លូវ៣៤ខ្សែនៅខេត្តព្រះសីហនុ,​និងគម្រោងផ្លូវ៣៨​ខ្សែនៅខេត្តសៀមរាបជាដើម។

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្ដម លី រស្មី បានសរសេរថា៖ 

ទូលព្រះបង្គុំជាខ្ញុំ សូមក្រាបថ្វាយបង្គំចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

ទូលព្រះបង្គំ សូមព្រះរាជានុញ្ញាតអរព្រះគុណចំពោះព្រះករុណាទិគុណប្រោសព្រះរាជទាន ត្រាស់បង្គាប់តែងតាំងទូលព្រះបង្គំ ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ សូមលើហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំព្រះសព្វសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី សូមព្រះអង្គមានព្រះរាជសុខភាពបរិបូណ៌ ព្រះជន្មាយុយឺនយូរ ព្រះកាយពលខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំរបស់កូនចៅ។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់សេចក្តីទុកចិត្តចំពោះខ្ញុំបាទ ក្នុងការផ្តល់តួនាទី និងភារកិច្ចថ្មីនេះ ខ្ញុំបាទប្តេជ្ញាបន្តនូវការខិតខំប្រឹងប្រែង និងប្រើតួនាទីថ្មីនេះឲ្យបានល្អ និងមានប្រយោជន៍សម្រាប់សង្គម។

ខ្ញុំបាទសូមលើហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្វសាធុការពរជ័យគ្រប់ប្រការជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារសម្តេច សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយដើម្បីដឹកនាំជាតិមាតុភូមិកម្ពុជាប្រកបដោយសេចក្តីសុខ សន្តិភាព និងរុងរឿងជានិរន្តរ៍ តរៀងទៅ៕ 


អត្ថបទដែលជាប់ទាក់ទង
មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
ព័ត៌មានជាតិ
(សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!
ព័ត៌មានជាតិ
បិទសណ្ឋាគារ ចម្ប៉ា ពេជ្រ នៅខេត្តក្រចេះ​ មនុស្ស​ចំនួន ៧១​នាក់ ត្រូវ​​បាន​​យក​​សំណាក​ ដើម្បីធ្វើតេស្ដរកកូវិដ-១៩
ព័ត៌មានជាតិ
នាយកដ្ឋានកណ្តាលសន្តិសុខ ចេញលិខិតបដិសេធ អំពីបុគ្គលមិនស្គាល់អត្តសញ្ញាណ ដែលក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាមក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ
ព័ត៌មានជាតិ
LDP តែងតាំងលោក អ៊ី សាំងឡេង ជាអ្នកនាំពាក្យរបស់គណបក្សក្រោយរងបណ្ដឹងពី គ.ជ.ប
ព័ត៌មានជាតិ
កម្មវិធីទំនាក់ទំនងបណ្ដាញសង្គមរបស់ក្រុមហ៊ុន Facebook កំពុងតែមានភាពរអាក់រអួល
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី