អ្នក​ទៅធ្វើ​តេស្ត​លើក​ទី​២ នៅ​ស្តា​ត​ព្រឹក​នេះ ប្រជ្រៀត​គ្នា មិន​ចាញ់​នៅ​ក្រសួងមហាផ្ទៃ​ប៉ុន្មាន​ទេ​!​
SWIFT NEWS ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ទិដ្ឋភាព នៅក្រៅ​របង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ឬ​ស្តា​ត​អូឡាំពិក នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ មាន​អ្នក​សម្រុក​ទៅធ្វើ​តេស្ត លើក​ទី​២ ច្រើន រហូតដល់​ត្រូវ​ប្រជ្រៀត​គ្នា ដូច​ទិដ្ឋភាព​នៅ​ក្រសួងមហាផ្ទៃ​ម្សិលមិញ​ដែរ​។ តែ​ពាក់​ម៉ាស​ទាំងអស់គ្នា​។​

​ក៏ប៉ុន្តែ​បើ​នៅក្នុង​របង​ស្តា​ត ក្នុង​បរិវេណ ដែល​រៀបចំ​ធ្វើតេស្ត គឺមាន​របៀបរៀបរយ​ល្អ អ្នកចូលរួម​ទាំងអស់ ពាក់​ម៉ាស របាំងមុខ ហើយ​រក្សា​គម្លាត​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ល្អ​។​

ការទៅធ្វើតេស្តនេះ សូមបងប្អូន​ កុំប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាពឲ្យយ៉ាងតិច ១ម៉ែត្រកន្លះ ពីម្នាក់ទៅម្នាក់ ព្រោះថា បើនៅកៀកជិតគ្នា អាចនឹងឆ្លង​មេរោគ បើសិនជានរណាម្នាក់ កើតជំងឺកូវីដ។

​សូម​រម្លឹកថា អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បានធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ​នេះ ដែល​ក្រសួងសុខាភិបាល រៀបចំ​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរ​សុខាភិបាល​ខេត្ត ( ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត )​។​

​ក្នុងនោះ អ្នកធ្វើ​តេស្ត​លើក​ទី​១ គិតពី​ថ្ងៃទី​២៩​វិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ជាង ១១០០០​នាក់​។ ជា​លទ្ធផល គឺ​មកដល់​ព្រឹក​ថ្ងៃទី​៨​ធ្នូ​នេះ មាន​អ្នក​ឆ្លង​សរុប ៣៤​នាក់​ហើយ​៕​

អត្ថបទដែលជាប់ទាក់ទង
នោះភ្នាក់ងារពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក បានព្រមានឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំ (Phishing) ធ្វើជាក្រុមហ៊ុន Zoom
ព័ត៌មានជាតិ
សម្តេចពញាចក្រី ហេង សំរិន ​ប្រកាស បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ​
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ​ជំរុញឲ្យអនុវត្តបទបញ្ជាទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​
ព័ត៌មានជាតិ
ចលនាស្ម័គ្រចិត្តរបស់មហាជន ចូលរួមជាមួយសម្តេចតេជោ ទិញវ៉ាក់សាំង កូវីដ បានកើនឡើងផុសផុល
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ា​នី បរិច្ចាគ​ប្រាក់ខែ​តំណាងរាស្ត្រ ៧​ខែ ចាប់ពី​ខែមករា ឆ្នាំ​២០២១ ជូន​រាជរដ្ឋាភិបាល សម្រាប់​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩
ព័ត៌មានជាតិ
TOP NEWS: សម្តេច​តេ​ជោ ហ៊ុន សែន ទទួលបាន​ថវិកា​ចូលរួម​១៨​លាន​ដុល្លារ​ហើយ​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី