ម៉ោង ៩​ព្រឹក ថ្ងៃទី​៨​ធ្នូ នៅ​រដ្ឋសភា ធ្វើតេស្ត លើក​ទី​២ ចំពោះ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ ក្នុង​សេចក្តីជូនដំណឹង នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ​នេះ អគ្គលេខាធិការ​រដ្ឋសភា បាន​ជូនដំណឹង ដល់​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​រដ្ឋសភា និង​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​អស់លោកអ្នក ដែល​មក​ធ្វើតេស្ត យក​សំណាក​លើក​ទី​១ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០ ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា សូមមេត្តា​អញ្ជើញ​មក​ធ្វើតេស្ត យក​សំណាក​លើក​ទី​២ នៅ​ថ្ងៃ​អង្គា​រ៍ ទី​០៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ៩​ព្រឹក នៅ​សាលសន្និសីទ​បាយ័ន នៃ​វិមាន​រដ្ឋសភា​។​

​សូម​រម្លឹកថា នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​៧ ខែធ្នូ​នេះ មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ បាន​តម្រង់​ជួរ ដើម្បី​ចូលធ្វើ​តេស្ត​ម្តងម្នាក់ៗ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ សរុប ១៥៤៤​នាក់ ដែល​បានធ្វើ​តេស្ត យក​សំណាក លើក​ទី​១ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ត្រូវ​ទៅធ្វើ​តេស្ត យក​សំណាក លើក​ទី​២ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ចំណែក​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ផ្សេងទៀត នឹងត្រូវ​ធ្វើតេស្ត លើក​ទី​២ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ នៅ ៥ ទីកន្លែង ដែល​ក្រសួងសុខាភិបាល បានកំណត់ រួមមាន​៖ ១-​ផ្ទះ​សម្តេច ហេង សំរិន ២-​ផ្ទះ​សម្តេច​ក្រឡាហោម ស ខេង ៣-​រដ្ឋសភា ៤-​ទីតាំង​អង្គភាព​ភី​ឡត បន្ទាយ​ទួល​ក្រសាំង សម្រាប់​ក្រុម​ភី​ឡត និង​ក្រុម​អង្គរក្ស​សម្តេច​តេ​ជោ និង​៥-​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ( សម្រាប់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល )​។​

​ក្រសួងសុខាភិបាល ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ​ថា គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​ទាំងអស់ បាន​ចំនួន ១១៣០៥ នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី សរុប​ចំនួន ៣២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕​

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកមន្ត្រីរាជការចេញចូលក្រសួងមហាផ្ទៃបណ្តោះអាសន្នសិន
ព័ត៌មានជាតិ
ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS ប្រមូលអស់ពានរង្វាន់ធំៗ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2020
ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បានសម្រេច​បិទ​អគារ​កាណាឌីយ៉ា រហូតដល់​ថ្ងៃទី​១៧​ធ្នូ ហើយ​អ្នកធ្វើការ​ទាំងអស់ ត្រូវធ្វើ​តេស្ត ២​ដង​ទៀត
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ​តាមរយៈក្រសួងកសិកម្មជួយឧបត្ថម្ភថវិកា ​២០០លានរៀល ​សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប​ ក្នុងខេត្តគោលដៅចំនួន១១
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​ប្រធាន ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ACMECS
ព័ត៌មានជាតិ
លោក Rudy Giuliani មេធាវីផ្ទាល់ខ្លួនរបស់លោក Trump ឆ្លងជំងឺកូវីដ-១៩
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី