ក្រុមចម្រៀងកូរ៉េដ៏ល្បី BTS ប្រមូលអស់ពានរង្វាន់ធំៗ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA 2020​
SWIFT NEWS ថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(សេអ៊ូល)៖ កម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏ធំគឺ Mnet Asain Music Award 2020 បានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៦ ខែធ្នូ ដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី K-POP ល្បីៗ។ នៅក្នុងនោះផងដែរដូចការរំពឹងទុក ក្រុមចម្រៀងបុរស BTS ទទួលពានច្រើនសន្ធឹក ដោយក្នុងនោះមានពានរង្វាន់ធំបំផុត (Daesang) ចំនួន៤ មានដូចជា ពានរង្វាន់សិល្បករប្រចាំឆ្នាំ, អាល់ប៊ុមប្រចាំឆ្នាំ, បទចម្រៀងប្រចាំឆ្នាំ និងពានរង្វាន់ worldwide icon of the year។

BTS ក៏បានឈ្នះពានរង្វាន់ក្រុមបុរសល្អបំផុត, ពាន best dance performance ផ្នែកបុរស, ពានរង្វាន់វីដេអូចម្រៀងល្អបំផុត និង ពាន worldwide fans’ choice។ សូមរំលឹកថា BTS បានឈ្នះពានរង្វាន់ធំៗទាំង៤ខាងលើ នៅក្នុងកម្មវិធី MAMA រយៈពេល២ឆ្នាំជាប់ៗគ្នា។

សូមជម្រាបផងដែរថាដោយសារតែជំងឺកូវីដ-១៩ កម្មវិធីMAMA នៅឆ្នាំនេះ ត្រូវបានធ្វើឡើងដោយមិនមានទស្សនិកជនចូលរួមឡើយ ពោលគឺត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ផ្សាយផ្ទាល់នៅជុំវិញពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង
​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា​ ​ប្រភពព័ត៌មានផ្លូវការពីជំងឺកូវីដ១៩ ​​គឺទំព័រហ្វេសប៊ុកសម្តេចតេជោ​ ​ហ៊ុន សែន ​និង​ក្រសួងសុខាភិបាល​
ព័ត៌មានជាតិ
ក្រសួងព័ត៌មាន ​បើកសិទ្ធិឲ្យប្តឹងបុគ្គល ដែលបំពុលព័ត៌មាន ​ដោយមិនចាំបាច់ជូនដំណឹងមកក្រសួង​
ព័ត៌មានជាតិ
BEST TV: តារាចម្រៀងប្រុស លោក អាន គុណកូឡា សម្រេចផ្អាកមង្គលការ ភ្លាមៗ ក្រោយកូវីដ១៩ កើនឡើងជាថ្មី!
ព័ត៌មានជាតិ
ស.ស.យ.ក. ​កោតសរសើរសមាជិកនៅទូទាំងប្រទេស ​ដែលបានលះបង់ពេលវេលា ​និងធនធានផ្ទាល់ខ្លួន ​ដើម្បីផ្សព្វផ្សាយវិធានការទប់ស្កាត់កូវីដ​
ព័ត៌មានជាតិ
ថាវឌី៖ ​មានមន្ត្រីឧទ្យានុរក្សប្រុសៗខ្លះថា ខ្ញុំជាស្ត្រី គឺមិនសាកសមធ្វើជាមន្ត្រីឧទ្យានុរក្សឡើយ​
ព័ត៌មានជាតិ
TOP NEWS: សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកមន្ត្រីរាជការចេញចូលក្រសួងមហាផ្ទៃបណ្តោះអាសន្នសិន
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី